កាន់តែកាក់កប! ស៊ុក សុភា ទិញឡានថ្មីស៊េរីទំនើប ឲ្យភរិយារាប់ម៉ឺនដុល្លារ

អូស្ត្រាលី៖ អតីតតារាសម្ដែង ដ៏មានប្រជាប្រិយភាព លោក ស៊ុក សុភា បច្ចុប្បន្ន តារាប្រុសរូបនេះ កំពុងកសាងជីវិតគ្រួសារយ៉ាងមានសុភមង្គលនៅលើទឹកដីប្រទេសអូស្ត្រាលី បន្ទាប់ពីឃ្លាតឆ្ងាយពិសិល្បៈ អស់រយៈពេលជាច្រើនឆ្នាំកន្លងមកនេះ តែទោះបីជាយ៉ាងណា ក៏នៅតែមានអ្នកគាំទ្រជាច្រើន ចង់ដឹងលឺពីសុខទុក្ខ និង ជីវិតឯកជនលោកដដែល។

ជាការពិតណាស់ លោក ស៊ុក សុភា តែងតែធ្វើឲ្យហ្វេនៗជាច្រើន លួចច្រណែនជាមួយជីវិតគ្រួសារលោក ដោយតារាប្រុសរូបនេះ តែងតែបង្ហាញសកម្មភាពយ៉ាងផ្អែមល្ហែម នៅលើបណ្ដាញសង្គមជានិច្ច ជាពិសេស ថ្មីៗនេះក៏ជាថ្ងៃ គម្រប់ខួបអាពាហ៍ពិពាហ៍ ៨ឆ្នាំរវាងលោក និងភរិយាផងដែរ។ មិនតែប៉ុណ្ណោះ លោកក៏បានបង្ហោះសារ និយាយពាក្យស្វីតៗទៅកាន់ភរិយា ធ្វើឲ្យភរិយាលោកញញឹមសឹងតែបិទមាត់មិនជិត។

ជាក់ស្ដែង ក្រោយបង្ហោះសារអបអរថ្ងៃខួបអាពាហ៍ពិពាហ៍ ៨ឆ្នាំរួចមិនបានប៉ុន្មានថ្ងៃផង ស្រាប់តែតារាប្រុសរូបសង្ហានេះ បានទិញកាដូឡានស៊េរីទំនើបមួយថ្មីស្រឡាង ដែលមានតម្លៃមិនចេះតិចម៉ឺនដុល្លារនោះទេ។ បន្ទាប់ពីទិញឡានថ្មីរួចមក ភរិយា និង លោក បានបង្ហាញអារម្មណ៍សប្បាយរីករាយពេញទំហឹងតែម្ដង៕ សូមទស្សនារូបភាពខាងក្រោម៖​

Leave a Reply