អត់ទាន់ចប់ទេ!លោកឱក បូនី ថា ម្តាយឱក សុគន្ធកញ្ញា អាចប្រើមនោគមន៍ឲ្យកូនលែង

ភ្នំពេញ ៖ប្រិយមិត្តជ្រាបច្បាស់រួហើយថា កាលពីថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០២០ លោកឱក បូនី ដែលជាឪពុករបស់តារាចម្រៀងល្បីឈ្មោះរបស់ផលិតកម្មរស្មីហង្សមាស ឱក សុគន្ធកញ្ញា បានបញ្ចេញសារបែបអន់ចិត្តចំពោះអ្នកចម្រៀងរូបនេះថា

កូនមិនស្គា លឪ តែលោកថា ទោះជាសុគន្ធកញ្ញា មិនស្គាល់លោកជាឪពុក ក៏លោកមិនប្រកាន់កូនស្រីដែរ។លោកឱក បូនី សរសេរថា “ទោះជាកូន មិនស្គាល់ឪ ក៏ឪនៅតែចាំឈ្មោះកូនដែរ ព្រោះឪអ្នកដាក់ឱ្យ”។

ភ្លាមៗនោះ អ្នកយកព័ត៌ មាន “នគរធំ” បានទូរស័ព្ទទៅឱក សុគន្ធកញ្ញា កាលពីរសៀលថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០២០ តែត្រូវបានបុរសម្នាក់លើក ហើយថា សុគន្ធកញ្ញា លែងប្រើលេខនោះហើយ ទើបមិនអាចសុំយោបល់ពីនាងបានទេ។ដោយ ឡែ ក លោកឱក បូនី បានប្រាប់តាមទូរស័ព្ទបន្ថែមលើខ្លឹមសារដែលលោកបង្ហោះថា លោកនិងម្តាយសុគន្ធកញ្ញា អ្នកស្រីអ៊ិន ថាច បានបែកបាក់គ្នាតាំងពីឆ្នាំ២០០០ម៉្លេះ ដែលកាលនោះ សុគន្ធកញ្ញា ទើបមានអាយុ ១២ឆ្នាំ។

លោកថា ក្រោយពេលចាប់ដៃជាមួយអ្នកស្រីអ៊ិន ថាច លោកមានកូនស្រី២នាក់ គឺទី១-សុគន្ធកញ្ញា និងកូនស្រីទី២-ឈ្មោះស្រីណា។លោកបូនី បញ្ជាក់ថា ការដែលកូនស្រីផ្តាច់ទំនាក់ទំនងពីគាត់ជាឪពុកបែបនេះ អាច មកពីម្តាយរបស់គេ (អ្នកស្រីថាច) ដាក់មនោគមន៍ឱ្យកូនស្រីធ្វើអ៊ីចឹង។ទោះជាយ៉ាងណា

លោកបូនី អះអាងថា លោកសប្បាយចិត្តដែលពេលនេះឃើញកូនស្រីជោគជ័យក្នុងអាជីពសិល្បៈ និងរស់នៅដោយមានសុភមង្គលជាមួយប្តី។ លោកថា ពេលនេះលោកមានវ័យ៥៧ឆ្នាំទៅហើយ និងមានគ្រូសារក្រោយ មានកូនស្រីម្នាក់ទៀតដែរ… តែលោកមិនអស់ចិត្តនឹងកូនស្រីឱក សុគន្ធកញ្ញា!…៕ ប្រភព នគរធំ

Leave a Reply