ជឿជាក់ពុកម៉ែបងប្អូនជាច្រើនបានស្គាល់ជ្រាបច្បាស់ហើយ អ្នកស្រី ទ្រី ដាណា គឺជាថៅកែហាងមាស ពេជ្រ និងជាម្ចាស់ផលិតផលគ្រឿងសម្អាង NNP ហើយជានិច្ចកាល គាត់តែងតែធ្វើអំពើសប្បុរសធម៍ជារឿយៗ ក្នុងការជួយទៅដល់បងប្អូនប្រជាពលរដ្ឋមួយចំនួន ដែលកំពុងតែជួបទុក្ខលំបាក ក៏ដូចជាបញ្ហាផ្សេងៗជាដើម។
ដោយឡែកនៅ ថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០២០ អ្នកនាង ទ្រី ដាណា បានបង្ហោះនៅលើផេកហ្វេសប៊ុកនាងថា៖ «បើយើងកំពុងតែដើរទៅហើយ គ្រាន់តែយឺតតិច កុំព្រួយចិត្តអី ព្រោះទៅមុខ យើងអាចនឹងជួបផ្លូវណាមួយ ដែលយល់ថាអាចដើរលឿនជាងនេះ ឬក៏ជួបរឿងអីមួយ ដែលយើងនឹកស្មានមិនដល់ ឧទាហរណ៍ថារើសបានកំណប់អីចឹងទៅ ហេហេហេ😂😂😂ថាលេងទេ កុំពឹងលើកំណប់ហ្នឹងគេរើសអស់ហើយ។
តែបើយើងមិនដើរសោះ នៅចាំមើលនេះ ចាំមើលនោះ មិនអាចដល់ទេ ក៏មិនអាចជួបអីដែរ គឺនៅតែដដែលហ្នឹង។ គេមិនភ័យអារឿងដើរទៅមុខយឺតៗទេ គេភ័យតែរឿងនៅមួយកន្លែងតើ។ ដែលឃើញខ្យងអត់ តិកតក់ៗ តែដល់គោលដៅ 💪💪💪ឯសត្វខ្លះទៀត អាចតែខ្លួនឯងលឿនតែមិនព្រមទៅមុខទេ ដល់ពេលចេញដំណើរ ជួបឧបសគ្គបន្តិច ក៏ខូចការបាត់។
ការចាប់ផ្ដើមធ្វើអីក៏ដោយ វាមិនងាយស្រួលទេ ហើយក៏វាមិនសុខដូចនៅមួយកន្លែងដែរ តែត្រូវចាំថា បើយើងមិនទៅមុខ យើងក៏មិនទទួលបានអីថ្មី ឃើញអីថ្មីៗដែរ។ កុំរកសុខច្រើនពេក ព្យាយាមហត់មុនទៅ ចុងក្រោយបានដឹងថា វេទនាដដែល ហាហាហា😂 តែវេទនាដោយសាររវល់មានសព្វគ្រប់ វាប្រសើរជាងគ្មានអីសោះ។»