ឥណ្ឌាត្រូវប្រយ័ត្ន ចិនល្បិចកលច្រើនណាស់!! ចិនបញ្ជូនរថពាសដែកចម្លែកម្យ៉ាងទៅកាន់តំបន់សម្ងាត់ ពុំមានអ្នកស្គាល់ធ្វើសមយុទ្ធបន្ទាន់

(អន្តរជាតិ)៖ រថពាសដែកដែលបំពាក់ដោយប្រព័ន្ធមីស៊ីលប្រឆាំងយន្ដហោះTor ភ្ជាប់ទៅនឹងកងពលតូចចំណុះកងទ័ពភីអេសអិលទី៧២ ធ្វើប្រតិបត្តិការសមយុទ្ធបន្ទាន់នៅតំបន់ដែលមិនស្គាល់។ នេះបើតាមសារព័ត៌មានហ្គូប៊ូលថាមស៍ចុះផ្សាយនៅថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០២០។

ទាហានដែលត្រូវបានគេប្រគល់ឱ្យកងពលតូច ក្រោមកងទ័ពភីអេសអេទី៧២ បានបង្កើតអង់តែននៅលើរថពាសដែកមួយក្នុងអំឡុងពេលប្រតិបត្តិការធ្វើសមយុទ្ធយោធារយៈពេលមួយសប្តាហ៍ ដើម្បីត្រៀមធ្វើសង្គ្រាមបន្ទាន់នៅក្នុងតំបន់ដែលមិនស្គាល់។

គួរកត់សម្គាល់ថា នៅក្នុងជ ម្លោះដ ណ្តើមដែនដីរវាងចិននិងឥណ្ឌា មិនមានសញ្ញាណាមួយបញ្ជាក់ថា ធូរស្រាលនោះទេ បើទោះជាភាគីទាំងពីរបានសន្យាដកទ័ពចេញពីតំបន់ព្រំដែនជ ម្លោះ និងសន្យាដោះស្រាយដោយសន្តិវិធីក៏ដោយ។

ព្រោះប្រទេសទាំងពីរនៅតែមិនទុកចិត្តគ្នាទៅវិញទៅមក ដោយសន្យាតែម៉ាត់ តែការប្រព្រឹត្តជាក់ស្តែង គូទំនាស់ទាំងពីរបានបញ្ជូនទ័ព និងសព្វាវុធធន់ធ្ងន់ទៅកាន់តំបន់ព្រំដែនកាន់ច្រើនឡើងៗ ដែលគេអាចសន្និដ្ឋានបានថា ស្ថាប័នការពារជាតិប្រទេសទាំងពីរកំពុងត្រៀមធ្វើស ង្គ្រាមយកឈះចាញផ្តាច់ព្រ័ត្រទ្រង់ទ្រាយធំ៕

Leave a Reply