បុរសម្នាក់នេះ ក្លាយជាសេដ្ឋីមួយពព្រិចភ្នែក បន្ទាប់ពីជីកបានត្បូងចំនួន២ ដែលមានតម្លៃរហូតដល់ទៅ…

តង់សានី៖ អ្នករុករករ៉ែម្នាក់ មានឈ្មោះថា សានីញូ ឡេហ្សឺ វ័យ៥២ឆ្នាំ បានក្លាយជាសេដ្ឋីមួយពព្រិចភ្នែក បន្ទាប់ពីគាត់ជីកបានត្បូង Tanzanite ដ៏ធំៗ២ដុំ ដែលមានទម្ងន់សរុបចូលគ្នាចំនួន១៥គីឡូក្រាម។ ហើយការរកឃើញដ៏ធំបំផុតនេះ មិនធ្លាប់មាននៅក្នុងប្រទេសពីមុនឡើយ។

យ៉ាងណាមិញ ក្រសួងរ៉ែប្រចាំប្រទេស បានប្រគល់ទឹកប្រាក់ជាមូលប្បទានប័ត្រ (សែក) ចំនួនប្រមាណ៣.៤លានដុល្លារអាមេរិកសម្រាប់ទិញយកត្បូង Tanzanite ពណ៌ស្វាយងងឹតទាំងពីរ កាលពីថ្ងៃពុធទី២៤ ខែមិថុនាកន្លងទៅថ្មីៗនេះ។

ប្រភពព័ត៌មានបានឲ្យដឹងថា ត្បូង Tanzanite ត្រូវបានគេរកឃើញតែនៅភាគខាងជើងនៃប្រទេសតង់សានីប៉ុណ្ណោះ ហើយត្រូវបានគេយកទៅធ្វើជាគ្រឿងអលង្ការ។សព្វថ្ងៃនេះដែរ លោក សានីញូ ឡេហ្សឺ មានប្រពន្ធចំនួន៤នាក់ និងកូនសរុបចំនួន៣០នាក់។ ហើយក្រោយពីទទួលបានប្រាក់យ៉ាងច្រើនសន្ធឹកសន្ធាប់រួចមក គាត់នឹងសម្លាប់គោមួយក្បាល ដើម្បីរៀបចំពិធីជប់លៀងក្នុងភូមិ។

យ៉ាងណាមិញ លោក សានីញូ ឡេហ្សឺ ក៏គ្រោងនឹងចំណាយប្រាក់មួយចំនួន ដើម្បីសាងសង់ហាងទំនិញ និងសាលារៀនក្បែរផ្ទះផងដែរ ដោយសារតែគាត់សង្កេតឃើញថា មានប្រជាជនក្រីក្រជាច្រើននៅក្នុងភូមិ ដែលគ្មានលទ្ធភាពក្នុងការបញ្ជូនកូនៗឲ្យទៅសិក្សា។

ហើយជីវិតរស់នៅរបស់គាត់ គឺមិនផ្លាស់ប្ដូរឡើយ ដែលគាត់នឹងមើលថែហ្វូងគោរបស់គាត់ចំនួន២,០០០ក្បាលបន្ដទៀតផងដែរ៕ សូមទស្សនារូបភាពខាងក្រោម៖

Leave a Reply