ញាក់សាច់! ក្រោយឃើញគំរូផ្ទះ Love Riya ត្រៀមសម្រាប់កូនសំណព្វ ពិតជាប្រណីតខ្លាំង

ភ្នំពេញ៖ តារាហ្វេសប៊ុក ព្រមទាំងជាអ្នកជំនួញតាមប្រព័ន្ធអនឡាញដ៏ល្បី អ្នកនាង រីយ៉ា កាន់តែមានសន្ទុះខ្លាំង ជាពិសេស កាន់តែទទួលបានការចាប់អារម្មណ៍ពីសំណាក់មហាជនជាច្រើន ដោយបច្ចុប្បន្ននេះ ក្រឡេកឃើញថា ការរកស៊ីរបស់កាន់តែមានភាពប្រសើរឡើងជាលំដាប់។


មិនត្រឹមតែប៉ុណ្ណោះ នាងថែមទាំងទទួលបានការកោតសរសើរពីមនុស្សជាច្រើន បើទោះបីជាខ្លួន មានឈ្មោះស្រ្តីមេម៉ាយក៏ពិតមែន តែនាងមានការតស៊ូខិតខំប្រឹងប្រែង ជម្នះគ្រប់ឧបសគ្គ រហូតមានភាពជោគជ័យដូចសព្វថ្ងៃនេះ ដែលនាងក៏តែងតែបង្ហាញពីជីវិតដ៏ហ៊ឺហារ ក្នុងភាពស្រណុកសុខស្រួល ជាមួយនឹងការប្រើប្រាស់របស់របរដ៏ទំនើបៗ មិនថា ផ្ទះ ឡាន ឬគ្រឿងអលង្កានោះទេ។


លើសពីនេះទៅទៀត កាលពីប៉ុន្មានម៉ោងមុននេះ អ្នកនាង រីយ៉ា កាន់តែធ្វើឲ្យមហាជនជាច្រើន បើកភ្នែកធំៗ ចំពោះទិដ្ឋភាពផ្ទះវីឡាដ៏ស្កឹមស្កៃ ដែលនាងបានបង្ហាញនៅលើបណ្ដាញសង្គម ដែលនៅក្នុងនោះដែរ វាគឺជាផ្ទះវីឡាដ៏ធំប្រណីត ទាំងទីធ្លា និងផ្នែកខាងក្នុងផ្ទាល់ ដោយមានការរចនាម៉ូតយ៉ាងស្រស់ស្អាត ត្រជាក់ភ្នែកស្ទើរតែគ្រប់ជ្រុងជ្រោយនៃបរិវេណផ្ទះទាំងអស់ ដែលអ្នកណាៗបានឃើញហើយ លាន់មាត់សរសើរគ្រប់គ្នា តែម្ដង៕ សូមទស្សនារូបភាពខាងក្រោម៖

Leave a Reply