ទោះមិនបានមើលថែកូនដិតដល់ យុត្ថារ៉ា ឆាន្នី ប្រៀនប្រដៅកូនឱ្យដើរតាមគន្លងច្បាប់ស្រីនឹង…

គ្មានឪពុកម្ដាយឯណាមិនអាណិតស្រឡាញ់កូនទេ ប៉ុន្ដែបើចំណងអាពាហ៍ពិពាហ៍មិនអាចបន្តទៀតបាន នៅសល់ត្រឹមពាក្យថា «អតីត» នោះ កូនៗប្រាកដជាមិនអាចរស់នៅជួបជុំគ្នា រឹតតែមិនអាចទទួលបានការស្រឡាញ់ថ្នាក់ថ្នម ការមើលថែ និង ភាពកក់ក្ដៅពីឪពុកម្ដាយដូចកូនគេដទៃឡើយ ។

ដោយឡែក សម្រាប់អតីតតារាសម្ដែងធ្លាប់ទទួលបានការគាំទ្រខ្លាំងពីមហាជន លោក យុត្ថារ៉ា ឆាន្នី វិញ ដ្បិតថាលោក និង អតីតភរិយាគឺអ្នកនាង ចន ច័ន្ទលក្ខិណា បានលែងលះគ្នាជាច្រើនឆ្នាំហើយ ក៏បន្សល់នូវចំណងដៃកូនស្រីដ៏គួរឱ្យស្រឡាញ់ម្នាក់ដែរ ដោយប្រធានសិល្បៈកម្ពុជារូបនេះជាអ្នកមើលថែកូនស្រីដោយផ្ទាល់ ប៉ុន្ដែពួកគេនៅតែបន្តរាប់អានគ្នាប្រៀបដូចជាប្អូន បានធ្វើឱ្យទស្សនិកជនលើកសរសើរពីទំនាក់ទំនងពួកគេយ៉ាងខ្លាំង ។

ទោះបីជាអតីតតារាសម្ដែង យុត្ថារ៉ា ឆាន្នី មិនបាននៅក្បែរមើលថែកូនស្រីដោយផ្ទាល់ក៏ពិតមែន ប៉ុន្ដែលោកមិនភ្លេចតួនាទីជាឪពុកឡើយ ។ ជាក់ស្ដែងថ្មីៗនេះ យុត្ថារ៉ា ឆាន្នី បានបង្ហោះរូបថតជាមួយកូនស្រី និង គ្រួសារខាងអតីតភរិយា ក្នុងនោះលោកបានសរសើររៀបរាប់នូវពាក្យសម្ដីទូន្មានប្រៀនប្រដៅឱ្យកូនដើរតាមគន្លងច្បាប់ស្រីដូចតទៅ «ហៃកូនស្រីស្ងួនមាសម្តាយ ក្រណាស់នាងអាយ តាមដោយច្បាប់ស្រី ក្រមួយមិនបានសម្តី ពាក្យទន់តិចន័យ ឱ្យញាតិចូលចិត្ត ក្រមួយមិនចេះរិះគិត ឃើញញាតិឆ្ងាយជិត ហៅឡើងឆីស្លា ទោះមានមិនមានក្តីណា ពាក្យផ្អែមមចរចា ទើបគេស្រឡាញ់» ៕

Leave a Reply