អើយយូរហើយទើបដឹង សួននេះស្អាតខ្លាំងចូលម្ដងអស់តែ ២ ពាន់រៀលទេ បានស្លៀកឈុតបុរាណទៀត

ការធ្វើដំណើរកម្សាន្តទៅតាមតំបន់នានា​ ដើម្បីផ្តិតយករូបភាពប្លែកៗ កំពុងជាទីពេញនិយមយ៉ាងខ្លាំងសម្រាប់យុវវ័យ ។ ជាមួយគ្នានោះ តំបន់ថ្មីៗក៏ត្រូវបានរកឃើញជាបន្តបន្ទាប់ គួបផ្សំនឹងកន្លែងកម្សាន្តបែបកែច្នៃថ្មីៗរបស់ប្រជាពលរដ្ឋខ្មែរនៅតាមភូមិស្រុក ផងដែរ ។


ជាក់ស្តែង សួនផ្កាថ្មីមួយកន្លែងរបស់ប្រជាជននៅក្នុងខេត្តបាត់ដំបងបានទាក់ទាញការចាប់អារម្មណ៍ពីសំណាក់អ្នកលេងនៅលើបណ្តាញទំនាក់ទំនងសង្គមជាខ្លាំង ដោយភាពច្នៃប្រឌិត ជាមួយនឹងតម្លៃសមរម្យជាទីបំផុត ។


សួនផ្កានេះមានឈ្មោះថា សួនសុខនីឆារចនាថែ ដែលមានទីតាំងនៅ ហួស​វត្ត​តាមិម​ ស្ថិត​ក្នុង​​ភូមិ​កំពង់​ឆ្លង​ ឃុំ​វត្ត​តាមិម​ ស្រុក​សង្កែ​ ខេត្តបាត់​ដំបង​​ ។ សម្រាប់តម្លៃចូលទស្សនា ក៏ដូចជាថតរូបលេងកម្សាន្តមាតម្លៃត្រឹមតែ ២០០០រៀលប៉ុណ្ណោះ ។ អ្វីដែលកាន់តែពិសេសទៀតនោះ គឺប្រសិន បើចង់ស្លៀកសម្លៀកបំពាក់ប្រពៃណីគឺថែមតែ ៥០០០រៀល ប៉ុណ្ណោះ ។


សម្រាប់ទេសភាពវិញ គឺអ្នកចូលទៅទស្សនាអាចថតរូប ជាមួយនឹងសម្ភារៈកែច្នៃជារូបភាពផ្សេងៗ លាយឡំដោយធម្មជាតិ ស្មៅខៀវខ្ចី និងផ្កាចម្រុះពណ៌ច្រើនប្រភេទ ៕

Leave a Reply