ស្ថានការណ៍ចិន-ឥណ្ឌាតឹងខ្លាំងដូចប៉េងប៉ោងចង់ផ្ទុះ!! ភាគីទាំងពីរជីកលេដ្ឋានរាប់ពាន់ជុំវិញតំបន់ជម្លោះទុកប្រើក្នុងសង្គ្រាម…(មានវីដេអូ)

(អន្តរជាតិ)៖ ប្រទេសឥណ្ឌា និង ចិន កំពុងប្រឈមមុខដាក់គ្នានៅតំបន់ព្រំដែនភ្នំហេមពានត្រង់ខ្សែ បន្ទាប់ ត្រួតត្រាតំបន់ Ladakh ដែលរហូតមកដល់ពេលនេះ មានរយៈពេលពីរខែ បើទោះជាមានការជួបពិភាក្សាគ្នា រវាងមន្ត្រីជាន់ខ្ពស់នៃប្រទេសទាំងពីរ ប៉ុន្តែនៅមិនទាន់មានកិច្ចព្រមព្រៀង ណាមួយ ត្រូវបានគេចុះហត្ថលេខា នៅឡើយ ។

រូបភាពផ្កាយរណប បង្ហាញឱ្យឃើញទាហានចិន បង្កើតលេដ្ឋានជាច្រើនកន្លែងក្នុងតំបន់ជុំវិញបឹងPangong Tso និងមានទីតាំងគាំទ្រជាច្រើនកន្លែងទៀតរបស់ទាហាចិន ស្ថិតនៅចម្ងាយ១៩គីឡូម៉ែត្រ ពីទីតាំងប្រឈមមុខដាក់គ្នា។

រូបភាពផ្កាយរណបក៏បង្ហាញផងដែរ នូវទីតាំងការពារជាច្រើនរបស់ទាហានចិនព្រមទាំងជញ្ជាំង និងលេដ្ឋាន ។ ការបង្កើតទីកន្លែងទាំងនោះធ្វើឡើង ក្រោយពីទាហានឥណ្ឌាអះអាងថា ភាគីទាំងពីរព្រមព្រៀងឈប់ ប្រឈមមុខដាក់គ្នានៅព្រំដែនតំបន់Ladakh ហើយនឹងមានការជួបគ្នារវាងមេបញ្ជាការ នៃភាគីទាំងពីរ។

ស្របពេលដែលភាគីទាំងពីរព្រមរក្សាការចរចានិងជំរុញឱ្យមានស្ថានភាពស្ងប់ស្ងាតពេលវេលានៃដំណើរការ បញ្ឈប់ការប្រឈមមុខដាក់គ្នាមិនត្រូវបានគេកំណត់នៅឡើយ។ មួយថ្ងៃក្រោយទាហានបានជួបចរចាគ្នា មេបញ្ជាការ ឥណ្ឌាបានកំណត់ពេលទស្សនកិច្ចតំបន់មានជ ម្លោះនៅថ្ងៃពុធនេះ ។

នៅថ្ងៃពុធនេះក៏មានកិច្ចប្រជុំមួយទៀតរបស់ក្រុមយន្តការផ្ដល់ប្រឹក្សា និងសហប្រតិបត្តិការដែលសម្រសម្រួល ដោយក្រសួងការបរទេស នៃប្រទេសទាំងពីរ ។ សារព័ត៌មានបរទេសជាច្រើន ចុះផ្សាយថា ទាហានចិន១២០០០នាក់បានចូលទៅក្នុងទឹកដីឥណ្ឌាត្រង់តំបន់ Ladakh ស្ថិតនៅភាគឥសាន្តប្រទេស ក្រោយមានភាពតានតឹងកើនឡើង។

កាលពីសប្ដាហ៍មុន មានការប៉ះ ទ ង្គិចគ្នារវាងទាហានចិន និងឥណ្ឌានៅតាមបណ្ដោយព្រំដែនភ្នំហេមពាន បណ្ដាលឱ្យទាហានឥណ្ឌាស្លា ប់២០នាក់ ដែលធ្វើឱ្យឧបទ្ទវហេតុនេះ ក្លាយជាហេតុការណ៍ដំបូង ដែលបណ្ដាលឱ្យមានមនុស្សស្លា ប់ច្រើ ន បំផុ ត ក្នុងជ ម្លោះព្រំដែន រវាងប្រទេសមានប្រជាជនច្រើនបំផុតលើពិភពលោកទាំងពីរ។ ឥណ្ឌា និង ចិន ធ្លាប់មានស ង្គ្រាមក្នុងជ ម្លោះទឹកដីជួរភ្នំហេមពានក្នុងឆ្នាំ១៩៦២បានសម្លា ប់ទាហាន ឥណ្ឌា១៣៨៣នាក់ និងទាហានចិន៧២២នាក់៕ សូមទស្សនាវីដេអូខាងក្រោម៖
ប្រភព My Buzz


សូមទស្សនាវីដេអូខាងក្រោម៖

Leave a Reply