ស្ត្រីម្នាក់ធ្លាក់ខ្លួនឈឺ ប្តីក៏រត់ចោល កូនធំៗហើយ ក៏មិនបានចូលរៀនទៀត ថែមទាំងអត់លុយ បង់ថ្លៃបន្ទប់ឲ្យគេអស់៣ខែ ទៅហើយ ឃើញអាណិតខ្លោចចិត្តពេក ថៅកែហាងពេជ្រ សម្រេចចិត្ត ធ្វើរឿងមួយនេះជូនហើយ ថែមទាំងផ្តាំទៅបុរសមួយចំនួនថា…

នាថ្ងៃទី ២៥ ខែមិថុនា ឆ្នាំ ២០២០ នេះ គេប្រទះឃើញ ថៅកែហាងពេជ្រ គឺលោកស្រី ទ្រី ដាណា បានបង្ហោះរូបភាពដ៏គួរឲ្យសង្វេគប៉ុន្មានសន្លឹក រៀបរាប់ពីគ្រួសារមួយ ដោយប្រពន្ធធ្លាក់ខ្លួនឈឺ ប្តីក៏រត់ចោលបាត់ទៀត។


ចំណែកឯកូនធំៗហើយ ក៏មិនបានចូលរៀនទៀត មិនត្រឹមតែប៉ុណ្ណោះ អត់លុយបង់ថ្លៃបន្ទប់ឲ្យគេ ៣ខែទៅហើយ ឃើញអាណិតខ្លោចចិត្តពេកលោកស្រី ក៏បានជួយបង់ថ្លៃបន្ទប់ឲ្យ។ លោកស្រីបន្ថែមថា ៖


“ប្ដីគ្រប់រូប ត្រូវមើលអោយហើយ បើគិតថាខ្លួនឯងមិនទាន់មានសមត្ថភាពទទួលខុសត្រូវទេ រកតែរត់ចឹង កុំបង្កើតគ្រួសារអី អាណិតគាត់ណាស់ ធ្លាក់ខ្លួនឈឺ ប្ដីរត់ចោលបាត់ ហើយកូនៗធំហើយ ក៏មិនបានចូលរៀន។


អត់លុយបង់ថ្លៃបន្ទប់ ៣ខែហើយ ម្ចាស់បន្ទប់គេដេញផង មេត្តាផង។ ឥឡូវខ្ញុំជួយបង់ប៉ុន្មានខែសិន សង្ឃឹមថ្ងៃមុខ គាត់អាចធូរតិច អាចធ្វើអីបាន ដើម្បីកូនៗ។ រៀបការជាមួយគ្នាហើយ បង្កើតគ្រួសារហើយ ទោះម្ខាងឈឺយ៉ាងណា លំបាកយ៉ាងណា ក៏មិនត្រូវចោលគ្នាដែរ ព្រោះយើងបានសម្រេចចិត្តថាទទួលយកល្អអាក្រក់ជាមួយគ្នាទៅថ្ងៃមុខហើយ កុំអត់ទំនួលខុសត្រូវចឹង អាណិតកូនៗ”៕

Leave a Reply