បន្ទាប់ពីការវែកញែក រឿងសាររបស់ឪពុកឱក សុគន្ធកញ្ញា «កូនមិនស្គាល់ឪ» ស្រាប់តែអ្នកនាងតបវិញយ៉ាងខ្លីថា

ក្រោយពីសាររបស់លោក ឱក បូនី ដែលត្រូវបានគេស្គាល់ថាជា ឪពុករបស់ តារាចម្រៀង ឱក សុគន្ធកញ្ញា បានបង្ហោះការពីថ្ងៃទី ២២ ខែមិថុនា ឆ្នាំ ២០២០នេះ ត្រូវបានអ្នកលេងបណ្ដាញសង្គម ជាពិសេសគឺអ្នកគាំទ្រ ជជែកវែកញែកយ៉ាងខ្លាំង ជាពិសេសគឺចង់ដឹងថា មូលហេតុអ្វីពីក្រោយការផូស និងសរសេរបែបនេះ។

នៅក្នុងសាររបស់លោក ឱក បូនី បានបង្ហោះលើបណ្តាញសង្គមហ្វេសប៊ុកថា “ទោះជាកូនមិនស្គាល់ឪ ក៏ឪនៅតែចាំឈ្មោះកូនដែរ ព្រោះឪអ្នកដាក់ឲ្យ”។

យ៉ាងចំពោះសមីខ្លួន អ្នកនាង ឱក សុគន្ធកញ្ញា ក៏មានការងឿងឆ្ងល់ផងដែរ ដោយសូម្បីតែខ្លួនអ្នកនាងផ្ទាល់គឺមិនបានដឹង ពីមូលហេតុដូចគ្នា បើតាមអ្នកនាងលើកឡើងថា “ខ្ញុំមិនបានដឹងទេបង..! ខ្ញុំអត់ទាន់យល់ បើគាត់ (ឪពុក) បង្ហោះបែបនេះមែន ខ្ញុំចង់ឲ្យទៅសួរគាត់ទៅថា ហេតុអីគាត់បង្ហោះអ៊ីចឹង? (រួចក៏ចុចបិទទូរស័ព្ទ និងទំនាក់ទំនងលែងបានតែម្ដង)”។

នេះបើតាមការចុះផ្សាយនៅលើប្រព័ន្ធផ្សព្វផ្សាយព័ត៏មានក្នុងស្រុកមួយ នៅមុននេះបន្តិច រសៀលថ្ងៃទី ២៥ ខែមិថុនា ឆ្នាំ ២០២០នេះ។ យ៉ាងណាបន្ទាប់ពីរឿងនេះកើតឡើង ចំពោះគណនី លោក ឱក បូនី ក៏ត្រូវបានបិទផងដែរ។

Leave a Reply