ថៅកែហាងពេជ្រ វ័យក្មេង ទ្រី ដាណា ផ្តាំថា “រកស៊ីក៏ដោយ ធ្វើការក៏ដោយ វាដូចជាការបេះផ្លែឈើចឹង” អានហើយភ្លឺភ្នែក…

កាលពីម្សិលមិញនេះ នាថ្ងៃទី ២៣ ខែមិថុនា ឆ្នាំ ២០២០ លោកស្រី ទ្រី ដាណា ថៅកែហាងពេជ្រ និងម្ចាស់មុខជំនួញជាច្រើនទៀត បានបង្ហោះសារដ៏មានន័យប៉ុន្មានម៉ាត់ អានចប់ពិតជា ស្វាងចែស។ លោកស្រី បានរៀបរាប់យ៉ាងខ្លីថា ៖


“រកស៊ីក៏ដោយ ធ្វើការក៏ដោយ វាដូចជាការបេះផ្លែឈើចឹង យីចេះប្រៀបធៀបកើត តែចង់ប្រាប់ថា អ្នកនៅចាំក្រោមដើម ចាំផ្លែធ្លាក់មក វាស្រួល វានៅកន្លែងសុខ តែផ្លែធ្លាក់មកហ្នឹង មិនឆ្ងាញ់ប៉ុន្មានទេ ព្រោះអាចជ្រាយ អាចទុំជ្រុល ហើយក៏មិនទាន់ចិត្តដែរ។


អ្នកឡើងទៅបេះ ប្រាកដជាហត់ ត្រូវតោងខ្លាចធ្លាក់ ប្រើកម្លាំង ភ័យផង គិតផង តែបើឡើងដល់លើ មានមែកអង្គុយស្រួលហើយ ចង់បេះប៉ុន្មានក៏បាន ហើយស្រស់ទៀត បើគេឡើងដល់លើហើយ អ្នកក្រោមហ្នឹងកុំសង្ឃឹម ដឹងតាអត់ហើយ


ខ្ញុំចង់ប្រាប់ទៅអ្នករកស៊ីទាំងអស់ថា បើតាំងចិត្តចង់រកស៊ី ចង់មានលំនឹង ចង់បានរបស់ឆ្ងាញ់ស្រស់ល្អ ទាល់តែខំតិច ទាល់តែប្រឹងតោងឡើង បើនៅតែចាំក្រោមដើម កុំសង្ឃឹមថាបានគ្រប់ អរគុណបានអាន ខ្ញុំចេះតែសរសេរ មិនដឹងនិយាយពីអីទេ”៕

Leave a Reply