ក្តុកក្តួលណាស់! ហេតុអីបងទៅចោលខ្ញុំ បងវិលមកវិញបានទេ អូននៅចាំបងជានិច្ច វាដូចជាលឿនពេកហេីយសំរាប់ខ្ញុំ

ភ្នំពេញ ៖ ជឿជាក់ប្រិយមិត្តមួយចំនួនបានទទួលជ្រាបដឹងហើយថា កាលពីយប់ម្សិលមិញនេះ ថ្ងៃទី២១ ខែមិថុនា ឆ្នាំ២០២០ យុវជន២នាក់ ត្រូវជាបងប្អូននឹងគ្នា បានស្លា ប់បាត់បង់ជីវិត ព្រោះដោយសារតែគ្រោះថ្នាក់ចរាចរណ៍ បានឆក់យកជីវិតរបស់គាត់ទៅយ៉ាងឆាប់រហ័ស ដែលជាហេតុធ្វើឲ្យក្រុមគ្រួសាររបស់គាត់ មានទុក្ខជាទម្ងន់។

ជាក់ស្តែង ចំពោះហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះដែរ គឺដំបូងរថយន្ដហុីយ៉ាន់ដាយ ដឹកជញ្ចូនទំនិញរបស់ក្រុមហ៊ុនមួយ ចតនៅលើចញ្ចើមផ្លូវ ស្រាប់តែមានបុរស២នាក់ជិះឌុបគ្នាបានមកបុកពីក្រោយពេញទំហឹង បណ្ដាលធ្វើឲ្យស្លា ប់ បាត់បង់ជីវិត នៅនឹងកន្លែងកើតហេតុ ស្ថិតនៅតាមបណ្ដោយផ្លូវវេងស្រេង ក្នុងសង្កាត់ចោមចៅ២ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។

ស ព យុវជនទាំងពីរខាងលើម្នាក់មានឈ្មោះ ណារ៉ូ និងម្នាក់ទៀត មានឈ្មោះ ណារ៉ុង។ក្នុងនោះដែរ ក៏មាននារីម្នាក់ ដែលគាត់មានគណនីហ្វេសប៊ុកឈ្មោះ Kä Ñîñ ត្រូវជាសង្សារ នៃ ស ព ប្អូនប្រុស ណារ៉ុង បានបង្ហោះសារដ៏សែនក្រៀមក្រំ ដោយមានខ្លឹមសារថា៖

«វាលឿនពេកហេីយបង សម្រាប់ខ្ញុំទទួលយកមិនបានទេ បងសន្យាជាមួយខ្ញុំថាមិចខ្លះ ឥលូវបងមិនទាន់បានធ្វេីតាមសន្យាទេ ហេតុអ្វីបានបងទៅចោលខ្ញុំ Rip បេីអាចបងវិលមកវិញបានទេ អូននៅចាំបងជានិច្ច ណា រ៉ុង miss b jeanich Hunii»។ប្រភព៖ហ្វេសប៊ុក

Leave a Reply