មិនធម្មតា! ស្ងាត់ៗ សួស វីសា ទិញរថយន្តទំនើប ថ្មីមួយគ្រឿង ទៀតបាត់ ឡូយកប់ម៉ង, គ្រប់គ្នាឃើញហើយចូល comment ថា​…

កាលពីថ្ងៃទី ២៩ ខែវិច្ឆិកា ឆ្នាំ ២០១៩ កន្លងទៅ តារាចម្រៀង សួស វីសា បានចូលរោងការជាផ្លូវការហើយ ជាមួយលោក Tommy ។ ក្រោយមកអ្នកទាំងពីរ ទទួលបានកាដូពិសេសមួយ គឺ សួស វីសា កំពុងតែពរពោះ កូនស្រីម្នាក់ ហើយក៏បានធ្វើឲ្យគ្រប់គ្នាសម្តែងក្តីត្រេកអរជំនួសផងដែរ។


រឹតតែពិសេសថែមទៀតនោះ វីសា ពិតជានារីម្នាក់មានសំណាងខ្លាំងណាស់ ដែលបានស្វាមីយកចិត្តទុក្ខដាក់ ថែទាំ នាំដើរលេង មិនចេះធុញទ្រាញ់ឡើយ។ ចំណែកនៅមុននេះបន្តិច នាថ្ងៃទី ២៤ ខែមិថុនា ឆ្នាំ ២០២០ តារាចម្រៀងរូបនេះ បានបង្ហាញរថយន្តទំនើមួយគ្រឿងទើបទិញថ្មីមួយទៀតហើយ មើលទៅឡូយកប់ស៊េរីតែម្តង។


វីសា បានភ្ជាប់សារខ្លីមួយបញ្ជាក់បន្ថែមថា “ស្វាគមន៍សមាជិកថ្មីមួយទៀត កូនស្រីពៅ ស្រីស សូមអោយធ្វេីដំណេីរ ជិតឆ្ងាយសុខសប្បាយ ហេងៗ មានលាភ មានជ័យ”។ គ្រប់គ្នាឃើញហើយ ចូល comment ថា៖
** កប់ស៊េរីសំណព្វចិត្ត តោះជប់លៀង ** ជូនពរឲ្យហេងៗ សុខសប្បាយ​រហូត ** wow មួយទៀតបាត់
ព្រមទាំងនៅមានពាក្យសរសើរ អបអរសាទរ និងជូនពរជាច្រើនទៀត ដែលមិនអាចលើកយកមករៀបរាប់អស់។ ដើម្បីជ្រាប កាន់តែច្បាស់បន្ថែមទៀត សូមទស្សនារូបភាពខាងក្រោម ៖

Leave a Reply