មហាជនលាន់មាត់និងសរសើរ! លោកជំទាវ ស្រីតូច ចំណាន បង្ហាញមុខក្នុងពិធីដ៏ធំថ្មីៗនេះ តែងខ្លួនយ៉ាងសាមញ្ញ តែស្អាតខ្លាំង

ហ្វេសប៊ុកកាលពីថ្ងៃទី ២៣ ខែមិថុនា ២០២០ នេះលោកជំទាវបានអមដំណើរជាមួយស្វាមី ក្នុងពិធីចុះហត្ថលេ ខាមួយ បានធ្វើឱ្យមហាជនចាប់អារម្មណ៍ជាខ្លាំងនូវសម្រស់ដ៏លេចធ្លោររបស់លោកជំទាវ ។

ជាឧត្ដមភរិយាអ្នកឧកញ៉ា គិត ម៉េង មានឈ្មោះល្បីល្បាញក្នុងសង្គមជាន់ខ្ពស់ លោកជំទាវ ស្រីតូច ចំណាន កាន់តែស្ងប់ស្ងាត់មិនងាយនឹងបង្ហាញខ្លួនជាសាធារណៈ ក៏ដូចជានៅលើបណ្ដាញសង្គមឡើយ ។

ជាមួយឈុតសម្លៀកបំពាក់ដ៏ស្រស់ស្អាត រំលេចជាមួយអាវពណ៌ស្វាយ ខោខ្មៅ ស័ក្ដិសមទៅនឹងការធ្វើសក់ផាត់មុខ បែបសាមញ្ញ ស្រាលៗ បានធ្វើឱ្យលោកជំទាវ ស្រីតូច ចំណាន ពិតជាស្អាតបែបថ្លៃថ្នូរ ត្រូវទៅតាមប្រភេទកម្មវិធីបែបផ្លូវការមួយនេះ ។រូបភាពមួយចំនួនត្រូវបានបង្ហោះនៅលើបណ្ដាញសង្គមហ្វេសប៊ុក បានធ្វើឱ្យមហាជនលាន់មាត់សរសើរគ្រប់គ្នាពីស​ម្រ​ស់លោកជំទាវ និង ការៀបចំខ្លួនមិនឱ្យឆ្គាំឆ្គងសោះឡើយ ៕

Leave a Reply