ខួបកំនើតភរិយាលោក ខេមរៈ សិរីមន្ដ ឆ្នំានេះធ្វើឡើងដោយសាមញ្ញមតែប្រកបដោយក្តីសុខ និងសុភមង្គលព្រោះថា

អ្នកនាងផល្លី រីករាយខ្លាំងណាស់ នៅពេលដែលត្រូវស្វាមីយកចិត្តទុកដាក់ និងធ្វើឲ្យនាងភ្ញាក់ផ្អើលនៅថ្ងៃពិសេ សរបស់ខ្លួនបែបនេះ ខណៈដែលកូនចៅសិរីមន្ដ ដែលជាអ្នកលក់ទឹកអប់ប្រចាំហាងរបស់លោកនោះ បានចូល មកជូនពរអ្នកនាងផល្លី គ្រប់គ្នា។ខេមរៈ សិរីមន្ដ បានធ្វើខួបកំណើតឲ្យភរិយារបស់លោក អ្នកនាងកួយ ផល្លីនៅថ្ងៃទី២២​ខែមិថុនា ឆ្នាំ២០២០ ដោយអ្នកចម្រៀងរូបនេះបានលើកនំខេក ជូនប្រពន្ធហើយចាក់ចម្រៀងបទ ”Ha ppy Birthday To You”។

ទោះជាយ៉ាងណា កាដូធំសម្រាប់ជូនភរិយានៅថ្ងៃពិសេសនោះ មិនត្រូវបានតារាហង្សមាស រូបនេះ បង្ហាញឲ្យឃើញឡើយ ខណៈដែលក្រុមអ្នកគាំទ្រអ្នកចម្រៀងរូបនេះ និយាយដោយច្រណែនអ្នកនាងផល្លី ថា​មិនចាំបាច់បានកាដូអីក៏បានដែរ ឲ្យតែមានប្ដីចេះយកចិត្តទុកដាក់ និងផ្ដល់សុភមង្គលឲ្យបែបនេះ គឺគ្រប់គ្រាន់ទៅហើយ។ភរិយារបស់ខេមរៈ សិរីមន្ដ បានបញ្ចេញរូបភាពអនុស្សាវរីយ៍ជាច្រើន​រវាងនាងនិងស្វាមី ដែលចេញទៅកម្សាន្ដ និងរឹតចំណងស្នេហ៍នៅក្រៅស្រុក មានដូចជា​ នៅប្រទេសបារាំង និងប្រទេសស្វី សហ្សេឡែនដ៍ ជាដើម ដែលមើលទៅពួកគេស្រលាញ់គ្នាខ្លាំងណាស់។

ក្នុងចំណោមរូបភាពទាំងនោះ គឺចាប់អារម្មណ៍សារថា ពេលសិរីមន្ដ និងប្រពន្ធ ពេលនៅក្បែរគ្នា ពួកគេថា​ មានអារម្មណ៍កក់ក្ដៅណាស់ ស្របពេលដែលរូបភាពមួយទៀត សិរីមន្ដ បានលុតជង្គង់ជូនផ្កាទៅអ្នកនាងផល្លី ក្នុងន័ យបង្ហាញក្ដីស្រលាញ់ពេញ បេះដូង និងហាក់ដូចជាតារាចម្រៀងរូបនេះសុំប្រពន្ធរៀបការផង ទើបធ្វើឲ្យអ្នកនាងផល្លី ញញឹមបិទមាត់មិនជិតឡើយ។

ចំណងស្នេហ៍ខេមរៈ សិរីមន្ដ និងអ្នកនាងកួយ ផល្លី រយៈពេលជាង១០ឆ្នាំនេះ ពួកគេទទួលបានចំណ ង ដៃកូន៣នាក់ គឺកូនប្រុសទី១ ឈ្មោះខេមរៈ មន្ដស្នេហ៍ អាយុជិត៧ឆ្នាំ, កូនស្រីទី២ ឈ្មោះខេមរៈ ស្រ្ដី អាយុជាង៣ឆ្នាំ និងកូនស្រីទី៣ ឈ្មោះថុន ខេមរៈមន្ដរាជនីយ៍ អាយុជាង១ឆ្នាំ។

Leave a Reply