ឆ្លងកាត់ព្យុះភ្លៀងរួមគ្នាជាច្រើន ចុងក្រោយ ជា វិបុល ប្រើមួយឃ្លានេះដាក់ គង់ សុជាតិ

ក្រោយពីឆ្លងកាត់រឿងរ៉ាវមិនល្អកន្លងមក គូស្វាមីពិធីករជួរមុខ គង់ សុជាតិ និង ជា វិបុល កាន់តែបង្ហាញភាពផ្អែមល្ហែម និង សុភមង្គលកាន់តែខ្លាំងឡើងក្រុមគ្រួសារ ។ ជារឿយៗគូស្វាមីភរិយាពីធីករ-ការិនីនេះ តែងតែនាំគ្នា និង ក្រុមគ្រួសារដើរកម្សាន្ត ដើម្បីបង្កើតអនុស្សាវរីយ៍ល្អ ហើយថ្មីៗនេះទៀតគូស្នេហ៍នេះក៏ទើបតែបាននាំគ្នាទៅកម្សាន្តនៅខេត្តសៀមរាប ទឹកដីអង្គរដ៏ល្បីរបស់កម្ពុជា យ៉ាងសប្បាយរីករាយ ។

អ្វីដែលចាប់អារម្មណ៍ នៅក្នុងដំណើរកម្សាន្តទៅកាន់ទឹកដីអង្គរនោះ ជា វិបុល ស្រាប់តែប្រើពាក្យមួយឃ្លាទៅដល់ភរិយានាង គង់ សុជាតិ ថា «មិនត្រឹមជាប្រពន្ធប៉ុណ្ណោះទេ តែជាមិត្តដែលធ្វើដំណើរនៅលើផ្លូវជាមួយគ្នាដ៏វែងឆ្ងាយជារៀងរហូតផង» ។

ជាការពិតណាស់ រយៈពេលកន្លងមកទោះបីជាមានភាពចម្រោងចម្រាសទាក់ទងពីការជ្រៀតជ្រែករបស់អ្នកទី ៣ យ៉ាងណាក៏ដោយ ជា វិបុល និង គង់ សុជាតិ នៅតែអាចបន្តដំណើរលើផ្លូវជីវីតគូរបស់អ្នកទាំងពីរផងដែរ ។ ម្យ៉ាងវិញទៀត រឿងរ៉ាវដែលធ្លាប់កើតឡើងកាលពីមុននោះ គូស្វាមីទាំងពីរនេះចាត់ទុកថាជាអតីតកាលតែប៉ុណ្ណោះ៕

Leave a Reply