រួសរាន់ដាក់ពាក្យ! មន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត ត្រូវការបុគ្គលិកជាប់កិច្ចសន្យាច្រើនរូប

នាថ្ងៃទី ២៤ ខែមិថុនា​ ឆ្នាំ២០២០ មន្ទីរពេទ្យមិត្តភាពខ្មែរសូវៀតបានចេញសេចក្តីជូនដំណឹងស្តីពីការ ជ្រើសរើសបុគ្គលិកជាប់កិច្ចសន្យាចំនួន ៦រូប រួមមាន គិលានុបដ្ឋាក-យិកា ចំនួន ០៥ រូបនិង ជំនួយការគិលានុបដ្ឋាក ចំនួន ០១​ រូប ។

បេក្ខជន-បេក្ខនារី ត្រូវមានលក្ខណៈសម្បត្តិដូច ខាងក្រោម៖

1/ មានសញ្ញាបត្រ ឬ វិញ្ញាបនបត្របញ្ជាក់ការសិក្សា 2/ ចេះភាសាអង់គ្លេស និងកុំព្យូទ័រ 3/ ធ្លាប់មានបទពិសោធន៍យ៉ាងតិច ២ ឆ្នាំ (កាន់តែប្រសើរ) 4/ កាយសម្បទាសមរម្យ 5/ មានឆន្ទៈបំរើការងារ

បេក្ខជន-បេក្ខនារីដែលមានចំណាប់អារម្មណ៍ សូមយកប្រវត្តិរូបមកដាក់នៅការិយាល័យរដ្ឋបាល ចាប់ពីថ្ងៃផ្សាយដំណឹងនេះតទៅរហូតដល់ថ្ងៃទី ០៣ ខែ កក្កដា ឆ្នាំ ២០២០ ៕

Leave a Reply