ព្រោះកូវីដ១៩ Auan Rangsit ទម្រាំបានជួបប្រពន្ធ ហោះពីថៃ​ទៅកូរ៉េ មិនងាយស្រួលទេ

ថៃ៖ បន្ទាប់ពីបានចំណាយពេល រស់នៅបែកគ្នាជាមួយភរិយាអស់រាប់ខែ ដោយសារតែស្ថានភាពនៃ Covid-19 ថ្មីៗនេះ តារាសម្ដែងថៃ លោក Auan Rangsit បានទទួលបានការអនុញាតិឲ្យធ្វើដំណើរចេញហោះហើរពីប្រទេសថៃ ទៅកាន់ប្រទេសកូរ៉េ ដើម្បីទៅជួបនិងមើលថែប្រពន្ធ ដែលកំពុងមានផ្ទៃពោះ និងកំពុងជិតសម្រាលកូន ហើយពេលនេះលោកបានទៅដល់ទីនោះ ដោយជោគជ័យហើយ។

បន្ទាប់ពីបានទៅដល់ប្រទេសកូរ៉េ បានឃើញមុខប្រពន្ធ ដែលបែកគ្នាជាយូរដូចបំណង ស្រាប់តែតារាប្រុសរូបនេះ បានរៀបរាប់អារម្មណ៍ជាច្រើន អំឡុងពេលលោក បានស្ថិតនៅក្នុងការធ្វើដំណើរ ដោយលោកបាននិយាយថា៖ បទពិសោធន៍នៃការធ្វើដំណើរទៅ ប្រទេសកូរ៉េក្នុងកំឡុងពេល Covid-19 បើមិនចាំបាច់ក៏មិនគិតថាមកនៅពេលនេះទេ។ ទោះបីជាអ្នកមានទិដ្ឋាការអនុញាតិឲ្យហោះហើរ រួចហើយក៏ដោយប៉ុន្តែវាក៏នឹងមិនអាចទៅរលូនបានដែរ។

ពេលខ្ញុំធ្វើដំណើរមក ខ្ញុំត្រូវឆ្លងកាត់ កន្លែងត្រួតពិនិត្យដល់ទៅជិត ១០ ចំណុចឯណោះ ហើយត្រូវការឯកសារបំពេញបន្ថែមទៀត។ គេត្រូវការ ពិនិត្យមើលចំណុចនីមួយៗ ម្ដងហើយម្ដងទៀតថា តើយើងពិតជាមានគ្រួសារនៅទីនោះដែរឬទេ។ តែទីបំផុតខ្ញុំក៏ទទួលបានវ៉ាលីសរបស់ខ្ញុំ ពេលនោះខ្ញុំសប្បាយចិត្តណាស់ដែលបានឃើញមុខប្រពន្ធរបស់ខ្ញុំ។

ប៉ុន្តែនាងនៅឆ្ងាយពីខ្ញុំ ទោះចង់រត់ទៅឱបក៏មិនអាចធ្វើបានទេ ព្រោះមានប៉ុស្តិ៍ត្រួតពិនិត្យមួយទៀត នឹងបញ្ជូនខ្ញុំទៅឃុំខ្លួនរយៈពេល ១៤ថ្ងៃសិន តាមការណែនាំរបស់រដ្ឋាភិបាល ។
ខ្ញុំមិនដឹងថាត្រូវនិយាយអំពីអ្វីទេ តែយ៉ាងណា ទីបំផុតនៅពេលនេះ ខ្ញុំបានមកដល់ផ្ទះខ្ញុំហើយ ហើយខ្ញុំត្រូវទទួលបានស្បៀង ដោយរដ្ឋាភិបាល តាមរយៈការបញ្ជូនអាហារដោយឥតគិតថ្លៃដល់ខ្ញុំទៀត។ Keep waiting to watch the full channel #fatmangochannel #quarantined Day 1

ទន្ទឹមនឹងនេះផងដែរ មានបណ្ដាអ្នកគាំទ្ រនិងមិត្តភក្តិនៅក្នុងឧស្សាហកម្មកម្សាន្តជាច្រើន មានការព្រួយបារម្មណ៍ច្រើនដែរ តែយ៉ាងណាពួកគេក៏បានអបអរសាទរ ដល់ Auan Rangsit ដែលទីបំផុតលោកបាន ទៅជួបភរិយាជាទីស្រឡាញ់ ដែលកំពុងពរពោះកូន ជិតសម្រាលផងដែរ៕ ទស្សនារូបភាពខាងក្រោម៖

Leave a Reply