ត្រាំ ត្រូវតែធ្វើស ង្គ្រាមដើម្បីជាប់ឆ្នោត! ត្រាំ ផ្គុំកម្លាំងជាពីរផ្លូវតម្រង់ទៅវា យចិននៅសមុទ្រខាងត្បូង និងចាំខ្ទ ប់រស្ស៊ីនៅប ន្ទាត់ស ង្គ្រាម..(មានវីដេអូ)

ដូចដែលប្រិយមិត្តបានដឹងហើយថា បន្ទាប់ពីរដ្ឋបាល​ដូណាល់ ត្រាំ ប្រកាស​ដ កទ័ពចេញពី​អាល្លឺម៉ង់ ទីប្រឹក្សា​ស ន្តិសុខ​ជាតិ​អាមេរិក លោក Robert O’Brien អះអា ងថា ទ័ពទាំងនោះ​នឹង​ត្រូវយកមកដាក់​នៅតំបន់អាស៊ីប៉ាស៊ីហ្វិកវិញ ដែល​ជាចំណុ ចប្រ ឈមមុខរវាងអាមេរិក និង​ចិន។ យ៉ាងណាមិញ​ លោក​ទីប្រឹក្សាបាន​សរសេរអត្ថបទមួយ​ចេញផ្សាយលើកាសែត Wall Street Journal កាលពីថ្ងៃអាទិត្យ​កន្លងទៅ​យ៉ាងដូច្នេះថា៖

«ទាហាន​រាប់ពាន់នាក់ ត្រូវបាន​រំពឹង​ថាអាចនឹង​ចល័តទៅកាន់តំបន់​ឥណ្ឌូ-ប៉ាស៊ីហ្វិក ជាកន្លែងមូលដ្ឋាន​ទ័ពអាមេរិកដូចជានៅ កោះខ្វាម, ហាវ៉ៃ, អាឡាស្កា និង​ជប៉ុន ព្រមទាំង​នៅ​អូស្ត្រាលីផងដែរ។

អាមេរិក និង​សម្ព័ន្ធមិត្តបាន​ប្រ ឈមមុខ​ការប្រ ជែង​ភូមិសាស្រ្ត​នយោបាយ​ដ៏ខ្លាំ ង​បំផុត ចាប់តាំងពីប ញ្ចប់ស ង្គ្រាមត្រជាក់មក»។ បើតាមការកត់ សម្គាល់របស់លោក O’Brien បង្ហាញថា ទាហាន​ដែលដ កចេញពីអាល្លឺម៉ង់​មួយចំនួន​ទៀត នឹង​ត្រូវបញ្ជូន​ទៅ​ប្រទេសអឺរ៉ុបផ្សេងៗ ពិសេស​ប្រទេស​ដែលនៅជា ប់នឹងរុស្ស៊ី។

គួរ​រំលឹកថា កាលពីថ្ងៃទី១៥​មិថុនា លោក ដូណាល់ ត្រាំ បាន​ប្រកាស​ដ កទ័ព​ប្រមាណជិត១ម៉ឺននាក់ចេញពី​ប្រទេសអាល្លឺម៉ង់ ដោយ​សារតែប្រទេសនេះ មិនព្រម​បង់លុយគាំទ្របន្ថែមចូលអង្គការ NATO ៕ សូមទស្សនាវីដេអុខាងក្រោមនេះ


សូមទស្សនាវីដេអុខាងក្រោមនេះ

Leave a Reply