គេរិះគន់រឿងងប់កែសម្ផស្សពេក Ice ទ្រាំមិនបាន ចេញមុខថា…

ថៃ៖ ជាក់ស្ដែង មួយរយៈចុងក្រោយមកនេះ តារាស្រីស៏ល្បីឈ្មោះ នាង Ice Preechaya ត្រូវបានមនុស្សជាច្រើន ចាប់អារម្មណ៍យ៉ាងខ្លាំង ចំពោះមុខមាត់របស់នាងផ្ទាល់ ដោយមានការវែកញែក ពីសំណាក់មហាជនជាច្រើន ដោយពួកគេមើលឃើញថា មុខមាត់របស់នាងពិតជាមានការផ្លាស់ប្ដូរ ហើយមានការសង្ស័យថា នាងប្រហែលជាទៅធ្វើការវះកាត់កែសម្ផស្សបន្ថែម​ថែមទៀតផង។

យ៉ាងណាមិញ ចំពោះការសង្ស័យរឿងដែលមុខមាត់របស់នាង មានការផ្លាស់ប្ដូរយ៉ាងខ្លាំងបែបនេះ តារាស្រីរូបនេះ ក៏ធ្លាប់បានបញ្ជាក់រួចទៅហើយថា មុខមាត់របស់នាង មិនមានការវះកាត់កែសម្ផស្សអ្វីទាំងអស់ តែដែលឃើញមុខប្លែកបែបនេះ គឺដោយសារតែការតុបតែងមុខទៅវិញទេ ។

ទោះបីជាមានការអះអាងយ៉ាងណាក៏ដោយ តែមនុស្សជាច្រើននៅតែគិតថា មុខរបស់នាងប្រហែលជាវះកាត់កែសម្ផស្សដដែល រហូតដល់កាលពីថ្មីៗនេះ តារាស្រី Ice ក៏បានផ្ដល់បទសម្ភាសន៍មួយ ដែលនៅក្នុងនោះ នាងត្រូវបានគេសាកសួរថា នៅពេលមានមនុស្សនិយាយថា អ្នកធ្វើការវះកាត់បន្ថែម តើអ្នកមានអារម្មណ៍យ៉ាងណា?

បន្ទាប់មក តារាស្រីរូបនេះ ក៏បានឆ្លើយតបថា៖ រឿងវះកាត់កែសម្ផស្សបន្ថែមហ្នឹងមែនទេ? ខ្ញុំសូមនិយាយថា វាគឺជាការគិតរបស់ពួកគេម្នាក់ៗ ហើយក៏មានអ្នកនិយាយខ្លាំងជាងនេះទៅទៀត។ តែខ្ញុំមិនប្រមូលវាទុកក្នុងអារម្មណ៍ទេ ព្រោះវាមិនមែនជារឿងដែលមានតម្លៃអ្វី ប្រសិនបើខ្ញុំ ប្រមូលរាល់មតិយោបល់ទាំងនោះទុកនៅក្នុងក្បាល ពេលនេះ ប្រហែលជាខ្ញុំ ផ្ទុះឡើងបាត់ទៅហើយ ។

យ៉ាងណាមិញ ក្រោយពី Ice បានបង្ហាញអារម្មណ៍បែបនេះហើយ ហ្វេនៗជាច្រើន ដែលតែងតែគាំទ្រតារាស្រីរូបនេះ នៅតែផ្ដល់កម្លាំងចិត្ត ព្រមទាំងការគោរពស្រលាញ់ដល់រូបនាងជានិច្ច៕ សូមទស្សនារូបភាពខាងក្រោម៖

Leave a Reply