កូរ៉េខាងជើងប្តូរចិត្តវិញដោយព្រ មានបា ញ់គ្រា ប់នុយ ក្លេអ៊ែរចូលដីកូរ៉េខាងត្បូង ឲ្យក្លាយជា ផេះដើម្បីប្រ ឆាំងលោក ត្រាំ!

ស្ថានទូតកូរ៉េខាងជើងប្រចាំទីក្រុងម៉ូស្គូ ប្រទេសរុស្ស៊ី ត្រូវបានគេរាយការណ៍ថា បានព្រ មានបំ ផ្ទុះស ង្រ្គាមកូរ៉េជាថ្មីជាមួយការប្រើប្រាស់អា វុធនុយ ក្លេអ៊ែរប្រ ឆំាងនឹងសហរដ្ឋអាមេរិក ចំពេលស្ថានការណ៍នៅលើឧបទ្វីបកូរ៉េ កំពុងតានតឹងរឹតតែខ្លាំង។ នេះបើតាមការដកស្រង់ព័ត៌មានពី New York Post នៅរសៀលថ្ងៃពុធ ទី២៤ ខែមិថុនា ឆ្នាំ២០២០។

សារព័ត៌មាន New York Post ធ្វើសេចក្ដីរាយការណ៍បែបនេះ ដោយផ្អែកលើទីភ្នាក់ងារព័ត៌មានរុស្ស៊ី TASS ដែលបានចុះផ្សាយថា សារព្រ មានមួយក្រោមទម្រង់ជា សេចក្ដីថ្លែងការណ៍ពីស្ថានទូតកូរ៉េខាងជើង ត្រូវបានបញ្ចេញកាលពីចុងសប្ដាហ៍កន្លងទៅនេះ។

សេចក្ដីថ្លែងការណ៍ដដែល បានគូសបញ្ជាក់ដូច្នេះថា «នៅក្នុងឆ្នាំ២០២០នេះ យោធាអាមេរិកបានដឹកនាំការធ្វើសយុ ទ្ធយោធា ជាច្រើននៅក្នុងប្រទេសកូរ៉េខាងត្បូង ដែលជាត្រៀមលក្ខណៈប៉ះ ពាល់កូរ៉េខាងជើង…

ប៉ុន្តែស ង្រ្គាមកូរ៉េថ្មីមួយនឹងបញ្ចូលព្រឹត្តិការណ៍ដ៏អស្ចារ្យមួយទៅក្នុងប្រវត្តិសាស្ត្រមនុ ស្សជាតិ នោះគឺជាការបិទប ញ្ចប់ចក្រព ត្តិអាមេរិក»។ គួរបញ្ជាក់ថា សេចក្ដីថ្លែងការណ៍ខាងលើត្រូវបានចេញផ្សាយ ដោយទីភ្នាក់ងារព័ត៌មានរុស្ស៊ី TASS តែប៉ុន្មានថ្ងៃប៉ុណ្ណោះ មុននឹងខួបលើកទី ៧០ នៃការកើតស ង្រ្គាមកូរ៉េ(១៩៥០-១៩៥៣) នឹងត្រូវធ្វើឡើងនៅថ្ងៃទី២៥ ខែមិថុនាស្អែកនេះ។

ទំនាក់ទំនងរវាងកូរ៉េទាំងពីរ បានប្រែជាតា នតឹងខ្លាំងឡើងវិ បន្ទាប់ពីក្រុមជនជាតិកូរ៉េខាងជើង ដែលរស់នៅនិរ ទេសក្នុងទឹកដីកូរ៉េខាងត្បូងបានប្រមូ លផ្តុំគ្នាបង្ហោះបាឡុងមានផ្ទុកខិ ត្តប័ណ្ណប្រ ឆាំងមេដឹកនាំកំពូលកូរ៉េខាងជើងនៅតាមតំបន់ព្រំដែនរវាងកូរ៉េទាំងពីរ។

ជាការឆ្លើយតបកូរ៉េខាងជើងបានបំផ្ទុះ អគារ ការិយាល័យទំនាក់ទំនង ២៤ម៉ោងរវាងកូរ៉េទាំងពីរ ដែលត្រូវបានដំណើរការកាលពីឆ្នាំ២០១៨និងប្រកាសដាក់ព ង្រាយយោធា នៅតាមចំណុចព្រំដែនមួយចំនួន នៅជាប់កូរ៉េខាងត្បូងឡើងវិញ។ ប៉ុន្តែនៅថ្ងៃពុធនេះ ប្រព័ន្ធផ្សព្វផ្សាយរដ្ឋកូរ៉េខាងជើង បានប្រកាសថាប្រមុខដឹកនាំកំពូលកូរ៉េខាងជើងលោក គីម ជុងអ៊ុន នៅក្នុងកិច្ចប្រជុំគណៈកម្មការម ជ្ឈិមយោធានៃបក្សពលករកូរ៉េកា ន់អំណាច បានសម្រេចផ្អាកជាបណ្តោះ អា សន្ននូវការផែនការបញ្ចេញសកម្មភាពយោធា ដើម្បីឆ្លើយតបការបង្ហោះខិត្តប័ ណ្ណចេញពីកូរ៉េខាងត្បូង៕

Leave a Reply