ចំពោះជនជាតិខ្មែរ ពិធីរៀបអាពាហ៍ពិពាហ៍គឺជាព្រឹត្តិការណ៍ដ៏សំខាន់បំផុតក្នុងឆាកជីវិតមនុស្សគ្រប់រូប ដោយមុននឹងឈានដល់ការរៀបអាពាហ៍ពិពាហ៍ យុវជន យុវតីខ្មែរ តែងតែស្វែងយល់ពីចិត្តគ្នាទៅវិញទៅមក និងមានគូស្នេហ៍មួយចំនួនទៀតបានតស៊ូនូវឧបសគ្គ និងដោះស្រាយបញ្ហាជាច្រើនរួមគ្នា ទម្រាំមានថ្ងៃដ៏ពិសេសនេះ។
ដោយឡែក ងាកមកចាប់អារម្មណ៍ពីគូស្នេហ៍មួយគូនេះវិញ បានធ្វើឲ្យមជ្ឈដ្ឋានអ្នកប្រើប្រាស់បណ្ដាញសង្គមហ្វេសប៊ុកជាច្រើនមានក្តីអាណិតអាសូរជាពន់ពេក ដោយសារតែជីវភាពក្រីក្រពេកគ្មានលទ្ធភាពរៀបចំពិធីមង្គលការ ពួកគេទាំងពីរក៏បានសម្រេចចិត្តរៀបចំពិធីសែនព្រេន ដេីម្បីបំពេញកិច្ចទៅតាមប្រពៃណីទំនៀមទម្លាប់ដូនតាខ្មែរ។
សូមជម្រាបថា ចំពោះគូស្នេហ៍ដែលទេីបតែរៀបការថ្មីថ្មោងនេះ គឺស្ថិតនៅក្នុងខេត្តប៉ៃលិន ។ ក្នុងនោះដែរ បេីតាមការបញ្ជាក់ពីគណនីផេកហ្វេសប៊ុកឈ្មោះ ស្រីរត័្ន សម្រស់ធម្មជាតិ បានប្រាប់ឲ្យដឹងអំពីមូលហេតុដែលកូនកម្លោះយំគឺព្រោះតែគាត់តូចចិត្តដែលរកសម្លៀកបំពាក់ថ្មីជូនមនុស្សដែលគាត់ស្រលាញ់មិនបាន។
ទន្ទឹមនឹងនេះដែរ មានប្រិយមិត្ត និងមហាជនជាច្រើនបាននាំគ្នាជូនពរដល់អ្នកទាំងពីរសូមឲ្យស្រលាញ់គ្នាដល់ចាស់កោងខ្នង រស់នៅយ៉ាងមានសុភមង្គល ប្រកបរបររកសុីមានបានផងដែរ។