បើកបង្ហាញទិដ្ឋភាព ខុនដូដ៏ប្រណីត ពេជ្រ សូលីកា ស្អាតខ្លាំង!

ភ្នំពេញ៖ ចាប់តាំងពី តារាចម្រៀងស្រីដ៏មានប្រជាប្រិយភាព អ្នកនាង ពេជ្រ សូលីកា បានសម្រាលកូនប្រុសមុខមាត់គួរឲ្យក្នាញ់មក ធ្វើឲ្យហ្វេនៗជាច្រើន កាន់តែធ្វើការតាមដាន ក៏ដូចជាចង់ឃើញពីសកម្មភាពនៅក្នុងគ្រួសារដ៏ផ្អែមល្ហែម និងកក់ក្ដៅ កាន់តែខ្លាំងឡើង។

មិនត្រឹមតែប៉ុណ្ណោះ តារាស្រីរូបនេះ ក៏បានបង្ហាញពីសកម្មភាពរស់នៅដ៏ឡូយឆាយជាច្រើន ក្នុងភាពស្រណុកសុខស្រួល ដែលនាងក៏តែងតែត្រូវបានមើលថែយ៉ាងល្អ ពីស្វាមីរបស់នាង ធ្វើឲ្យមហាជនជាច្រើន លាន់មាត់សរសើរមិនដាច់ពីមាត់ពីគ្រួសារដ៏មានសុភមង្គលមួយនេះ ផងដែរ។

ជាក់ស្ដែង ដោយសារតែមានជីវិតឡូយឆាយបែបនេះហើយ ទើបធ្វើឲ្យហ្វេនៗជាច្រើន ចាប់អារម្មណ៍ពីទិដ្ឋភាពនៅក្នុងខុនដូរបស់នាង ដែលសព្វថ្ងៃនេះ នាងកំពុងតែរស់នៅជាមួយនឹងស្វាមីព្រមទាំងកូនប្រុសយ៉ាងមានក្ដីសុខ។

នៅក្នុងនោះដែរ ក្រឡេកឃើញថា ខុនដូរបស់នាង ពិតជាមានភាពស្រស់ស្អាតមិនធម្មតា ដោយមានការរៀបចំ ជាមួយនឹងសម្ភារៈប្រើប្រាស់ជាច្រើនយ៉ាងមានរបៀប ជាពិសេស ថែមទាំងមានការរចនាម៉ូតយ៉ាងទាក់ភ្នែក ដែលមនុស្សជាច្រើនបានឃើញហើយ​ពិតជាចង់ទៅរស់នៅគ្រប់ៗគ្នា៕ សូមទស្សនារូបភាពខាងក្រោម៖

Leave a Reply