ពុទ្ធោ! ត្រាំ ដា ច់ចិត្តគំ រាមដ កកងទ័ពចេញពីកូរ៉េខាងត្បូង បើសិនមិនព្រមបង់ថ្លៃការពារ ៥ពាន់លានដុល្លារឲ្យខ្លួន

នៅក្នុងសៀវភៅក្រោម ចំណងជើងថា “បន្ទប់ដែលវាកើតឡើង” គ្រោងនឹងចេញផ្សាយ នៅថ្ងៃអង្គារលោក Bolton បានរំលឹកពីកិច្ចប្រជុំមួយ ដែលទាក់ទងនឹងប្រទេសអាហ្វហ្គានីស្ថាន ដែលបានធ្វើឡើង កាលពីខែសីហា មុនការចាប់ផ្តើមកិច្ចចរចាកិច្ចព្រមព្រៀងវិធានការ ពិសេសរវាងកូរ៉េខាងត្បូង និងសហរដ្ឋអាមេរិក។


អតីតទីប្រឹក្សាសន្តិសុខជាតិ របស់អាមេរិកលោក ចន បូលតុន បានឲ្យដឹងនៅក្នុងឯកសារ ចងចាំរបស់លោកថា ប្រធានាធិបតី សហរដ្ឋអាមេរិក លោក ដូណាល់ ត្រាំ បានគំ រាមដ កកងទ័ពអាមេរិក ចេញពីប្រទេសកូរ៉េខាងត្បូង ប្រសិនបើទីក្រុងសេអ៊ូល មិនបានបង់ប្រាក់ចំនួន ៥ ពាន់លានដុល្លារអាមេរិកក្រោមកិច្ចព្រមព្រៀងចែករំលែកចំណាយការពារជាតិ ។


លោក ត្រាំ ត្រូវបានគេដ កស្រង់សម្ដីដោយលើកឡើងថា “ចាកចេញពីទីនោះ ប្រសិនបើយើងមិនទទួលបានកិច្ចព្រមព្រៀង ៥ពាន់លានដុល្លារ (សម្រាប់ការគាំទ្របស់កូរ៉េខាងត្បូង លើមូលដ្ឋានអាមេរិក)យើងខា តបង់ទឹកប្រាក់ចំនួន ៣៨ពាន់លានដុល្លារនៅក្នុងពាណិជ្ជកម្មនៅកូរ៉េ”។


តម្រូវការដំបូងរបស់លោក ត្រាំ សម្រាប់ទឹកប្រាក់ ៥ ពាន់លានដុល្លារត្រូវបានគេរាយការណ៍យ៉ាង ទូលំទូលាយ នៅពេលដែលប្រទេសទាំងពីរ នៅតែជាប់គាំ ងនៅឡើយថាតើទីក្រុងសេអ៊ូល គួរចំណាយប៉ុន្មានសម្រាប់ការថែរក្សាកងទ័ព អាមេរិកចំនួន ២៨.៥០០ នាក់ ដែលឈរជើង៕

Leave a Reply