កាន់តែក្តៅហើយ! ចិន ព្រ មានបា ញ់ប្រ ហារនាវាច ម្បាំងអាមេរិកនៅក្នុងមហាសមុទ្រ សារជាថ្មី..(មានវីដេអូ)

មន្ត្រីជាន់ចិនម្នាក់ នៅថ្ងៃអង្គារនេះបាននិយាយថាយោធាអាមេរិក បាន និងកំពុងបង្កើនការធ្វើសកម្មភាពរបស់ខ្លួនមិនធ្លាប់មានពីមុនមក នៅក្នុងតំបន់ អាស៊ី-ប៉ាស៊ីហ្វិក ដែលនេះអាចនឹងនាំឱ្យមានការប៉ះ ទ ង្គិចគ្នាជាយថាហេតុណាមួយជាមួយកងនាវាចិន។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន CNA នៅថ្ងៃអង្គារ ទី២៣ ខែមិថុនា ឆ្នាំ២០២០។


លោក Wu Shicun ជាប្រធានវិទ្យាស្ថានជាតិសិក្សាពីតំបន់សមុទ្រចិនខាងត្បូង នៃរដ្ឋាភិបាលចិន ធ្វើការអះអាងបែបនេះកំឡុងធ្វើបទបង្ហាញពីវត្តមានយោធាអាមេរិក នៅក្នុងតំបន់។ ថ្លែងនាឱកាសនោះ លោក Wu បានគូសបញ្ជាក់ដូច្នេះថា៖ «សហរដ្ឋអាមេរិក បាន និងកំពុងបង្កើនសកម្មភាពយោធា នៅក្នុងតំបន់អាស៊ី-ប៉ាស៊ីហ្វិក មិនធ្លាប់ មានពីមុនមក ដែលអាចនឹងនាំឱ្យមានឧ ប្បដិហេតុយោធា ឬការបា ញ់ប្រ ហារដាក់គ្នាណាមួយ»។


លោកបន្ថែមថា បើសិនជាវិ បត្តិឬជ ម្លោះផ្ទុះ ឡើងមែននោះវាអាចនឹងប ង្ក គ្រោះ.មហ ន្តរាយដល់ទំនាក់ទំនងនៃប្រទេសទាំងពីរ។ គួរបញ្ជាក់ថា បើតាមលោក Wu Shicun សហរដ្ឋអាមេរិក បានដាក់ពង្រាយកងទ័ព ៣៧៥,០០០នាក់ និង៦០ភាគរយនៃនាវាចម្បាំងរបស់ខ្លួន នៅក្នុងតំបន់អាស៊ី-ប៉ាស៊ីហ្វិក ហើយមិនតែប៉ុណ្ណោះនាវាផ្ទុកយន្ដហោះច ម្បាំងអាមេរិក ៣គ្រឿង ក៏ត្រូវបានដាក់ពង្រាយផងដែរ៕ សូមទស្សនាវីដេអូនៅខាងក្រោម៖ ប្រភព My Buzz


សូមទស្សនាវីដេអូនៅខាងក្រោម៖

Leave a Reply