បើកបង្ហាញខុនដូថ្មីរបស់ Ice Apitsada ទំនើបមិនណយទេ

ថៃ៖ បច្ចុប្បន្ននេះ តារាសម្ដែងស្រីដ៏មានប្រជាប្រិយ នាង Ice Apitsada នៅតែទទួលបានការគាំទ្រពីហ្វេនៗជាច្រើន ជាមួយនឹងការបង្ហាញពីភាពស៊ិចស៊ីរបស់ខ្លួន ព្រមជាមួយនឹងស្ទាយ៍ដ៏ទាន់សម័យ ដែលធ្វើឲ្យនាងមានភាពលេចធ្លោក្នុងក្រសែភ្នែកអ្នកទស្សនាជានិច្ច។


យ៉ាងណាមិញ មិនត្រឹមតែមាន មានការចាប់អារម្មណ៍ចំពោះ ស្ទាយ៍តែងខ្លួនរបស់តារាស្រីរូបនេះ តែប៉ុណ្ណោះនោះទេ តែថ្មីៗនេះ ហ្វេនៗជាច្រើន កំពុងតែផ្តោតអារម្មណ៍ទៅលើ ខុនដូថ្មីរបស់នាង ដែលបានបង្ហាញឲ្យហ្វេនៗបានទស្សនាទុកជាការកម្សាន្តថែមទៀតផង។


នៅក្នុងនោះដែរ ត្រូវបានគេដឹងថា ខុនដូដ៏ប្រណីតរបស់នាង មានទីតាំងស្ថិតនៅចំកណ្ដាលទីក្រុង ព្រមទាំងជាខុនដូ ដែលមានការរចនាម៉ូតបែបទំនើប រួមទាំងមានអាងហែលទឹកធំមួយ និងបន្ទប់ទទួលភ្ញៀវដែលរៀបចំតុបតែង ជាមួយនឹងគ្រឿងសង្ហារឹមយ៉ាងស្រស់ស្អាត ស្ទើរតែគ្រប់ជ្រុងជ្រោយ មិនថាផ្លូវដើរចូល ទ្វារ សូម្បីតែពណ៌នៅក្នុងបន្ទប់ទាំងមូល ពិតជាមានភាពស្រស់ស្អាតយ៉ាងទាក់ភ្នែកជាទីបំផុត ។


ជាពិសេស សម្រាប់បន្ទប់គេងផ្ទាល់ ពិតជាមានការរៀបចំយ៉ាងមានរបៀប ជាមួយនឹងគ្រែដ៏ធំ ដែលជួយបង្កើតបរិយាកាសកក់ក្តៅ សម្រាប់ការសម្រាកលំហែ ដែលខុនដូរបស់នាងមួយនេះ អាចចាត់ទុកថា ជាខុនដូលំដាប់ផ្កាយ ដែលមានភាពប្រណីតខ្លាំង គួរឲ្យចង់រស់នៅ ផងដែរ៕ សូមទស្សនារូបភាពខាងក្រោម៖

Leave a Reply