នេះឬផ្ទះ សៀវ ឡុងនី? ខាងក្នុងដូចវិមាន ប្រណីតម៉្លេះ

ចិន៖ ទោះបីជាមានការរិះគន់ ពីមហាជនជាច្រើន ចំពោះ តារាស្រីចិនដ៏ល្បីឈ្មោះ Liu Yifei ហៅ សៀវ ឡុងនី ក៏ដោយ តែនាងនៅតែទទួលបាន ប្រជាប្រិយភាព និងការគាំទ្រពីហ្វេនៗរបស់នាងផ្ទាល់ ដែលតែងតែតាមដានពីសកម្មភាពរបស់នាង ទាំងក្នុងនិងក្រៅសិល្បៈ ផងដែរ។

ដោយឡែក​ មិនត្រឹមតែមានកេរ្តិ៍ឈ្មោះល្បីតែប៉ុណ្ណោះទេ Liu Yifei ថែមទាំងមានជីវិតដ៏ឡូយឆាយបំផុត ព្រោះតារាស្រីរូបនេះ ត្រូវបានគេដឹងថា នាងបានកើតនៅក្នុងគ្រួសារអភិជនមួយ ដែលឪពុកចិញ្ចឹមរបស់នាង បានបើកអាជីវកម្មអចលនៈទ្រព្យដ៏ធំលេចធ្លោ ព្រមទាំងជាប់ចំណាត់ថ្នាក់ទី ២៣ ក្នុងចំណោមអ្នកមានបំផុតរបស់ប្រទេសចិន ម៉្យាងវិញទៀត ថ្មីៗនេះ នាងក៏បានបើកបង្ហាញឲ្យឃើញពីទិដ្ឋភាពក្នុងផ្ទះវីឡាដ៏ស្កឹមស្កៃរបស់ខ្លួន ថែមទៀតផង។

នៅក្នុងនោះដែរ យោងតាម គេហទំព័រ QQ បានរាយការណ៍ឲ្យដឹងថា វីឡាដ៏ប្រណីតមួយនេះ គឺស្ថិតនៅចំកណ្តាលរដ្ឋធានីប៉េកាំង ថែមទាំងមានទំហំប្រហែល ៥,០០០ ម៉ែត្រការ៉េ ព្រមជាមួយនឹងការរៀបចំយ៉ាងស្រស់ស្អាត ដោយមានអាងហែលទឹក ទីលានបាល់បោះ និងសួនផ្កាផងដែរ ម៉្យាងវិញទៀត ផ្ទះវីឡានេះ ត្រូវបានរចនាម៉ូត តាមបែបអ៊ឺរ៉ុប ជាមួយនឹងការរួមបញ្ចូលគ្នានៃស្ទាយ៍របស់ប្រទេសជាច្រើន ដូចជា អង់គ្លេស បារាំង និងអ៊ីតាលី។

គួរបញ្ជាក់ផងដែរថា តារាស្រីរូបនេះ មិនត្រឹមតែរស់នៅក្នុងផ្ទះវីឡាតែមួយនេះទេ តែគ្រួសាររបស់នាង ថែមទាំងជាម្ចាស់អចលនទ្រព្យថ្លៃៗ ជាច្រើនទៀត នៅ Suzhou ផងដែរ។ ហើយសម្រាប់នាងផ្ទាល់ ក៏នៅមានផ្ទះដ៏ប្រណីត នៅឯសហរដ្ឋអាមេរិក ដែលជាផ្ទះ ដែលនាងទុកសម្រាកកម្សាន្ត នៅពេលដែលនាងស្នាក់នៅទីនោះ ទៀតផង ៕ សូមទស្សនារូបភាពខាងក្រោម ៖

Leave a Reply