កូន​មួយ​ហើយ​ តែកុំ​មើល​ នី រតនា និង​ ប្រពន្ធ​​ កាន់តែផ្អែមជាងទឹកឃ្មុំ

ក្រោយ​ចំណង​អាពាហ៍ពិពាហ៍​កាលពី​ថ្ងៃ​ទី​ ១​៨ មករា​ ឆ្នាំ​​ ២​០​១​៩​ នោះ​ មកដល់​ពេល​នេះ​តារា​ចម្រៀង​ នី រតនា និង​ ភរិយា​ឈ្មោះ​ ហេង សុវណ្ណ​ភក្ដិណា បាន​ទទួល​ចំណង​ដៃ​សមាជិក​ថ្មី​បំពេញ​​នាមគ្រួសារ​ពេញ​លេញ​មួយ​ហើយ​ នោះ​គឺ​វត្ត​​មាន​កូន​ស្រី​ដ៏​គួរ​ឱ្យ​ស្រឡាញ់​ម្នាក់​ឈ្មោះ​ នីវណ្ណ មែលឡានី ។​


អ្វី​ដែល​គួរ​ឱ្យ​ចាប់អារម្ម​ណ៍​​ ក្រោយ​ពីរៀប​ការ និង​ ទទួល​បាន​ចំណង​ដៃ​រួច​នោះ​ តារា​ចម្រៀង​វ័យក្មេង​​ប្រចាំ​ផលិត​កម្ម​រស្មីហង្សមាស នី រតនា និង​ ភរិយា​បាន​បញញចេញ​រូប​​ភាព​ក្នុង​ដំណើរ​កម្សាន្ត​មួយ​នៅ​តំបន់​មាត់សមុទ្រ​ យ៉ាង​សប្បាយ​រីករាយ​ ដោយ​លោក​បាន​សរសេរ​សារថា «ថត​ pre wedding ឆ្នាំ​​មុនមិន​ទាន់​ឆ្អែត ទុកកូន​មែលមួយ​ឡែក​សិន  Nyvann Melanie – នីវណ្ណ មែលឡានី រូប​​ភាព​ពីឆ្នេរ​ឡងប៊ិ​ច កោះ​រ៉ុង​ ភាគទី​ 1 📸 នៅ​មាន​ភាគបន្ត…» ។​


យ៉ាង​ណាមិញ តាម​រយៈ​​រូប​​ភាព​ដែល​បង្ហោះ​​នោះ​ លោក​ នី រតនា និង​ ភរិយា​ បាន​បង្ហាញ​ឱ្យ​ឃើញ​ពីរូប​​ភាព​គួរ​ឱ្យ​ចាប់អារម្ម​ណ៍​​ជាច្រើន​សន្លឹក​ ដោយ​គ្មាន​​វត្ត​​មាន​កូន​ឡើយ​ មើលទៅ​ដូចយុវវ័យ​ខ្លួន​មួយ​ដូច្នោះ​ដែរ ។​ រូប​​ភាព​ដ៏​គួរ​ឱ្យ​ចាប់អារម្ម​ណ៍​​នោះ​ សឹង​តែធ្វើ​ឱ្យ​អ្នក​គាំទ្រ​ស្ទើរ​តែលើស​ជាតិ​ស្ករទៅ​ហើយ​ ព្រោះ​ជាកម្រង​រូប​​ភាព​ដ៏​ផ្អែម​ល្ហែម​ និង​ រ៉ូមែន​ទិកមួយ​ បង្កប់ទៅ​ដោយ​អនុ​ស្សាវរីយ៍​​របស់​ប្តី​ប្រពន្ធ​​អ្នក​សិល្បៈ​គូនេះ​ ដែល​បង្ហាញ​ចេញ​នៅ​លើវាលខ្សាច់​នៃ​ឆ្នេរ​ឡងប៊ិ​ច កោះ​រ៉ុង​ របស់​ខ្មែរ​នោះ​ ៕

Leave a Reply