ដាក់ថ្ងៃទៅ! បបួលមិត្តភក្ដិស្រីៗ ស្លៀកឈុតឆើតៗ ទៅលេងខេត្តមានព្រៃភ្នំ សប្បាយកប់សារី

ធ្លាប់ស្រមៃអត់ថា ថ្ងៃណាមួយជុំមិត្តភក្ដិស្រីៗ ស្លៀកឈុតដូចៗគ្នា ទៅដើរលេងនៅតំបន់ព្រៃភ្នំ ធម្មជាតិស្រស់បំព្រង ហើយថតរូបស្ទីលឡូយៗទុកជាអនុស្សាវរីយ៍ ។ ការដើរកម្សាន្តជុំមិត្តភក្ដិស្និទស្នាល គឺជាពេលវេលាដ៏ពិសេសបំផុត ក្នុងជីវិតមនុស្សម្នាក់ៗ នៅថ្ងៃណាមួយដែលអ្នកបែកគ្នា ឬ ឃ្លាតពីគ្នាអានុស្សាវរីយ៍ទាំងនោះនឹងនៅដក់ជាប់ក្នុងបេះដូងធ្វើឱ្យអ្នកគ្មានថ្ងៃបំភ្លេចគ្នាបាន ។

ការដើរកម្សាន្តធ្វើឱ្យអ្នក និងមិត្តភក្ដិសប្បាយរីករាយខ្លាំង រហូតមិនចង់ឱ្យពេលវេលារំកិលទៅមុខក៏អាស្រ័យលើការចេះច្នៃប្រឌិតរបស់អ្នក និងមិត្តភក្ដិដែរ ។ មកមើលស្ទីលសាមញ្ញៗទាំងនេះ គ្រាន់តែស្លៀកឈុតដូចគ្នា ថតរូបប្លែកៗ ក៏ធ្វើឱ្យដំណើរកម្សាន្តមួយក្លាយជាការចងចាំដ៏ល្អបំផុត ។ តោះ ! ថ្ងៃណាទំនេរ ចាំណាត់មិត្តភក្ដិស្រីៗ ធ្វើដំណើរកម្សាន្តរួមគ្នា ហើយស្លៀកពាក់បែបនេះទាំងអស់គ្នា ថាតើសប្បាយប្លែកប៉ុណ្ណាទៅហ្នរ ៕

Leave a Reply