មិនស្ដាយកម្លាំងមែន ខ្នងក្រពើពិតជាស្អាតខ្លាំងរកផ្ទឹមគ្មាន មានដើមស្រល់ធំៗវាលស្មៅដាច់កន្ទុយភ្នែក

កម្ពុជាដែនដីដ៏មហស្ចារ្យគ្របដណ្ដប់ដោយសម្បត្តិធម្មជាតិ ព្រៃព្រឹក្សា ដងអូរ ដងជ្រោះ ស្ទើរទូទាំង ២៥ ខេត្តក្រុង ។ សម្បត្តិធម្មជាតិជាទ្រព្យដ៏មហាសាលទ្រទ្រងដែនដីមួយនេះ នៅមានច្រើនអនែកដែលមនុស្សមិនធ្លាប់ទៅដល់ ជាកន្លែង ជាទីជម្រកដ៏សុខសាន្តនៃម្រឹគីម្រឹគាទាំងឡាយពឹងពាក់អាស្រ័យនៅតពូជសន្ដាន ។


យ៉ាងណាមិញថ្មីៗនេះ មានតំបន់ធម្មជាតិមួយចំនួន ត្រូវបានមនុស្សទៅដល់ និងប្រទះឃើញទេសភាពដ៏ស្រស់ត្រកាល ស្ទើរមិនជឿនឹងភ្នែកថាវាមិនមែនជាផ្ទាំងគំនូរនោះទេ ។ តួយ៉ាងបច្ចុប្បន្នមនុស្សម្នារកំពុងបាក់ទៅលេងនៅភ្នំខ្នងផ្សារជារៀងរាល់ថ្ងៃ និងមានមនុស្សមិនតិចនាក់ទេ បានជ្រុះបេះដូងនៅទីនោះហើយ ។ ស្រាប់តែថ្មីៗនេះទៀត មានអ្នកផ្សងព្រេងយើងបានទៅដល់ទីតាំងមួយទៀត ដែលមានឈ្មោះថា


បើតាម Admin ទំព័រហ្វេស I Am Heaventree បានបង្ហាញរូបភាពស្អាតៗជាច្រើនសន្លឹកនៃដំណើរផ្សងព្រេង Off Road របស់ខ្លួនជាមួយនឹងម៉ូតូ Honda CrossCub CC110 គួរឱ្យទាក់ទាញបំផុត ។ បើតាមការរៀបរាប់របស់ I Am Heaventree ឱ្យដឹងថានៅទីនោះគឺស្ថិតនៅព្រំប្រទល់រវាងខេត្តកោះកុង និងកំពង់ស្ពឺ ហើយការធ្វើដំណើរទៅដល់ទីនោះដោយជិះម៉ូតូគឺវាមិនមែនជារឿងងាយស្រួលឡើយ និយាយពីឧបសគ្គវិញមិនដឹងថារៀបរាប់ប៉ុន្មានថ្ងៃទើបអស់នោះទេ តែអ្វីដែលទទួលបានមកវិញ គឺទេសភាពដ៏អស្ចារ្យបំផុត ។


ខ្នងក្រពើ មានទីតាំង ស្ថិតនៅម្ខាងនៃខ្នងផ្សារ បើបានទៅខ្នងផ្សារយើងអាចធ្វើដំណើរតាមផ្លូវស្មើទៅដល់ទីនោះបាន ប៉ុន្តែសម្រាប់អ្នកចង់ធ្វើដំណើរបែបផ្សងព្រេងដោយម៉ូតូ គេអាចជិះកាត់ផ្លូវព្រៃភ្នំចេញពីតំបន់អារ៉ែងបាន តែត្រូវឆ្លងកាត់ឧបសគ្គជាច្រើនលុះត្រាអ្នកបើកបរជំនាញ និងមានថាមពលគ្រប់គ្រាន់ ទើបអាចទៅបាន ៕

Leave a Reply