កូនស្រី កែវ ចាន់និមល ស្រឡាំងកាំងរហូតទឹកភ្នែក ព្រោះម្តាយទិញវីឡាថ្មីកាដូថ្ងៃកំណើត (មានវីដេអូ)

ដើម្បីបំពេញបំណងកូនស្រីជាទីស្រឡាញ់តែមួយ ពេលនេះពិធីការិនី កែវ ចាន់និមល បានទិញផ្ទះវីឡាយ៉ាងស្រស់ស្អាតកាដូនៅក្នុងថ្ងៃខួបកំណើតកូនស្រីគម្រប់អាយុ ៩ ឆ្នាំ ធ្វើឱ្យកូនស្រីរបស់នាងមានការរំភើបរហូតស្រក់ទឹកភ្នែក ។


ចុងក្រោយនេះពិធីការិនី កែវ ចាន់និមល តែងតែបង្អួតភាពផ្អែមល្ហែមពីជីវិតឯកជនរបស់នាង មើលទៅពិតជាមានសេចក្តីសុខ និង សុភមង្គលជាខ្លាំង ។ យ៉ាងណាមិញ នៅក្នុងថ្ងៃខួបកំណើតគម្រប់អាយុ ៩ ឆ្នាំរបស់កូនស្រីកាលពីថ្ងៃទី ២២ កន្លងទៅនេះ ពិធីការិនីរូបនេះបាន Surprise ផ្ទះវីឡាដ៏ស្រស់ស្អាតជាកាដូសម្រាប់កូនស្រី ធ្វើឱ្យកូនស្រីរបស់នាងស្រក់ទឹកភ្នែកដោយក្តីរំភើបផងដែរ ។


កែវ ចាន់និមល បាននិយាយថានាងទិញផ្ទះវីឡាមួយនេះនៅថ្ងៃកំណើតកូនស្រី ។ មិនមែនមានតែផ្ទះវីឡាមួយនេះទេ កូនស្រី កែវ ចាន់និមល ស្រមៃចង់បានទូរសព្ទ័ថ្មី និង ប្អូនម្នាក់ទៀត ដែលនាងរំពឹងថាអ្នកម្តាយ និង បំពេញបំណងរបស់នាង ។


ផ្ទះវីឡា និង ទូរសព្ទ័ថ្មី កែវ ចាន់និមល បាន Surprise កូនស្រីរួចរាល់ហើយ ដោយឡែកសម្រាប់ការរកសមាជិកបន្ថែមនោះនាងមិនទាន់បញ្ជាក់នៅឡើយទេ តែយ៉ាងណាមានការបង្ហើបថាពិធីការិនីប្រចាំស្ថានីយទូរទស្សន៍ហង្សមាសរូបនេះមានដំណឹងល្អហើយ គ្រាន់តែនាងមិនទាន់ប្រកាសជាសាធារណៈប៉ុណ្ណោះ ។ ចង់ដឹងថា កូនស្រី កែវ ចាន់និមល Surprise ខ្លាំងបែបណា? តោះទៅទស្សនាវីដេអូទាំងអស់គ្នា ៖


សូមទស្សនាវីដេអូខាងក្រោមនេះ

Leave a Reply