ពុទ្ធោ! បវរកញ្ញាកូឡំប៊ីឆ្នាំ ២០១២ ធ្លាប់តែដើរលើឆាកយ៉ាងជឿជាក់ពេលនេះត្រូវបង្ខំចិត្តកាត់ជើងឆ្វេងមួយកំណាត់ចោលដោយសារតែ (មានវីដេអូ)

បរទេស៖ ប្រិយមិត្តជាច្រើនមានការចាប់អារម្មណ៏ និង អាសូរជាខ្លាំងក្រោយ បវរកញ្ញាកូឡំប៊ីឆ្នាំ ២០១២ (Miss Universe Colombia 2012) Daniela Alvarez កំពុងធ្វើឱ្យមហាជនភ្ញាក់ផ្អើល និង អាណិតអាសូរដល់រូបនាងជាពន់ពេក បន្ទាប់ពីឃើញរូបភាពបាត់ជើងឆ្វេងមួយកំណាត់ មួយសន្លឹកត្រូវបានគេបង្ហោះចែកចាយលើបណ្ដាញសង្គម ។

ជាក់ស្តែង ធ្លាប់តែជាស្រីស្អាត មានរូបរាងខ្ពស់ ដៃជើងស្រឡូន ដើរបង្ហាញខ្លួនលើឆាកក្នុងកម្មវិធីប្រកួតសម្រស់យ៉ាងជឿជាក់ តែពេលនេះ Daniela សល់តែជើងស្ដាំម្ខាងប៉ុណ្ណោះព្រោះនាងចាំបាច់ត្រូវកាត់ជើងឆ្វេងមួយកំណាត់ចោល ដោយសារគ្រូពេទ្យបាននិយាយថា ចរន្តឈាមមិនអាចរត់ទៅចិញ្ចឹមបានគ្រប់គ្រាន់នៅជើងខាងឆ្វេងរបស់នាង

ដូច្នេះមិនអាចឱ្យជើងខាងឆ្វេងនាងដំណើរការបាន ហើយបើទុកនៅនឹងធ្វើឱ្យនាងត្រូវប្រឈមមុខនឹងបញ្ហាជាច្រើន ពោលគឺវាអាចរាលដាលដល់ផ្នែកផ្សេងទៀតនៃរាង្គកាយ ទើបនាងសម្រេចចិត្តកាត់ចោលដូច្នេះ ។

យ៉ាងណាមិញ បើទោះបីជានៅសល់ជើងតែម្ខាងក្ដីតែបវរកញ្ញាដ៏លេចធ្លោរូបនេះ នៅតែអះអាងថា នៅស្រឡាញ់រាងកាយរបស់នាងដូចពីមុន ហើយនាងសប្បាយចិត្តនឹងឆ្លងកាត់អ្វីៗដែលថ្មីៗដែលកើតឡើងក្នុងជីវិត ។ មហាជនជាច្រើនត្រេកអរនឹងឃើញស្នាមញញឹម ក៏ដូចជាភាពរឹងមាំតស៊ូក្នុងជីវិតរបស់អតីតបេក្ខភាព Miss Universe Colombia 2012 នេះយ៉ាងខ្លាំង៕ ប្រភព៖pop


សូមទស្សនាវីដេអូខាងក្រោមនេះ

Leave a Reply