ចិនខ្ច ប់ហើយ! តៃវ៉ាន់ត្រៀមចេញប្រយុ ទ្ធយន្តហោះច ម្បាំងផលិតក្នុងស្រុកដំបូង ខណៈឥណ្ឌាក៏ដាក់មីសុីលកំ ណាច S-400 នៅមុខផ្ទះចិន..(វីដេអូ)

(តៃប៉ិ)៖ ប្រធានាធិបតីតៃវ៉ាន់ លោកស្រី ត្សៃ អ៉ីងវិន បានចូលរួមទស្សនាដោយផ្ទាល់ ការធ្វើតេស្ដហោះហើរជាសាធារណៈលើកដំបូង នៃយន្ដហោះសម្រាប់ការបណ្ដុះបណ្ដាលការហោះហើរ ផលិតនៅក្នុងស្រុកដ៏ថ្មីសន្លាងមួយគ្រឿង នៅថ្ងៃចន្ទនេះ ខណៈរដ្ឋាភិបាលរបស់លោកស្រី កំពុងពង្រឹងសមត្ថភាពការពារជាតិ ប្រ ឈមមុខនឹងការគំ រាមកំ ហែងរឹតតែខ្លាំងពីសំណាក់ចិន។

នេះបើតាមការចេញផ្សាយ ដោយសារព័ត៌មាន CNBC នៅរសៀលថ្ងៃចន្ទ ទី២២ ខែមិថុនា ឆ្នាំ២០២០។ ឥន្ទ្រីក្លាហាន AT-5 ដែលជាយន្ដហោះច ម្បាំងជួយសម្រួល ដល់ការបណ្ដុះបណ្ដាលការហោះហើរ ត្រូវបានរចនា និងផលិតឡើងដោយក្រុមហ៊ុនរដ្ឋតៃវ៉ាន់ AID (Aerospace Industrial Development Corp) ជាមួយកញ្ចប់ថវិកាអភិវឌ្ឍ ២.៣២ពាន់លានដុល្លារ គឺជាយន្ដហោះផលិតនៅក្នុងស្រុកដំបូងបំផុតរបស់កោះតៃវាន់ បន្ទាប់ពីយន្ដហោះច ម្បាំង F-CK-1 Ching-kuo ដែលត្រូវបានដាក់ឱ្យប្រើប្រាស់កាលពីជាង ៣ទសវត្សរ៍មុន។

ស្ថិតក្នុងឱកាសចុះត្រួតពិនិត្យ និងទស្សនាការហោះហើរសាកល្បងរបស់យន្ដហោះ AT-5 រយៈពេល ១២នាទី នៅទីក្រុងថៃជុង (Taichung) លោកស្រីបាននិយាយថា យន្ដហោះស៊េរីថ្មីនេះគឺជាការវា យបំ បា ក់គំនិតអ្នកដែលមើលស្រាលកោះតៃវ៉ាន់ និងដែលធ្លាប់តែយល់ថា តៃវ៉ាន់គ្មានសមត្ថភាពអភិវឌ្ឍបច្ចេកវិទ្យា ហើយគួរតែផ្ដោតសំខាន់លើការទិញអា វុធពីបរទេស។

គួរបញ្ជាក់ថា យន្ដហោះ AT-5 ក៏មានសមត្ថភាពបំពាក់អា វុធទំនើបផងដែរ ហើយកងទ័ពអាកាសតៃវ៉ាន់មានផែនការផលិតយន្ដហោះច ម្បាំងនេះឱ្យបាន ៦៦គ្រឿង នៅត្រឹមឆ្នាំ២០២៦ ដើម្បីជំនួសយន្ដហោះស៊េរីចាស់ AT-3 និង F-5។ ការបង្កើនសមត្ថភាពនេះ បានកើតមានឡើងខណៈដែលកោះតៃវ៉ាន់ និងមហាយក្សចិន កំពុងមើលមុខគ្នាកាន់តែមិនត្រង់៕ សូមទស្សនាវីដេអូខាងក្រោមនេះ


សូមទស្សនាវីដេអូខាងក្រោមនេះ

Leave a Reply