និស្ស័យ! បងកូនអ្នកបន្ទាយមានជ័យ អូនកូនអ្នកកំពង់សោម ៦ឆ្នាំហើយដែលពួកយើងស្រឡាញ់គ្នា ទំរាំដើរមកដល់ចំណុចនេះ មិនមែនជារឿងងាយទេ

និស្ស័យធ្វើឲ្យមនុស្សពីរនាក់បានជួបគ្នា បានស្គាល់ បង្កើតជានិស្ស័យ សាងស្នេហាជាមួយគ្នា យ៉ាងផ្អែមល្អែម ទោះបីជាយើងមកពីខេត្តផ្សេងគ្នា ឆ្ងាយពីគ្នា យ៉ាងណា តែនិស្ស័យបានធ្វើឲ្យយើងជួបគ្នា ហើយក៏បានចាប់ផ្តើមសាងរឿងរ៉ាវជាច្រើនជាមួយគ្នា និងព្រមកាន់ដៃគ្នាជួនអ្នកមានគុណ សាច់ញាតិបងប្អូន បានស្គាល់។


បន្ទាប់ពីបង្កើតជានិស្ស័យហើយ ក៏ឈានដល់ ការទាក់ទងគ្នា ហើយនៅថ្ងៃនេះ បងបានកាន់អូន ថត Pre – Wedding ជាអូន នៅខេត្តសៀមរាម ដែលជាទឹកដីដ៏មហោស្ចារ្យរបស់ខ្មែរ។


ជាក់ស្តែងនៅក្នុងគណនីហ្វេសប៊ុករបស់កូនកំលោះ ដែលមានឈ្មោះថា Mrr Tra បានបង្ហោះសារថា “បងកូនអ្នកបន្ទាយមានជ័យ អូនកូនអ្នកកំពង់សោម តែពេលនេះយើងធ្វើការនៅកោះកុង ។ 6ឆ្នាំហើយដែលពួកយើងស្រឡាញ់គ្នា ទំរាំដើរមកដល់ចំណុចនេះបែកគ្នារាប់ភ្លេចហើយ។28.11.2014 “។


ជាមួយគ្នានោះផងដែរ ក៏មានបងប្អូនជាច្រើនបានសម្តែងការត្រេកអរ និងសាទរចំពោះនិស្ស័យស្នេហ៍មួយនេះ ទោះបីជានៅឆ្ងាយខេត្តគ្នា តែក៏មាននិស្ស័យបានសាងគ្រួសារជាមួយគ្នា បានរស់នៅជាមួយគ្នា និងស្រលាញ់គ្នាតទៅ៕

Leave a Reply