សូមចូលរួមរំលែកទុក្ខ! ម្តាយរបស់លោក អេ ភូថង បានទទួលមរណៈភាពហើយ នៅព្រឹកនេះ

ម្តាយបង្កើតរបស់អធិរាជកែងឆេះជង្គង់ហោះ លោកអេ ភូថង អតីតកីឡាប្រដាល់គុណខ្មែរដ៏ល្បីល្បាញ បានទទួលមរណៈភាពហើយ នៅថ្ងៃទី២៣ ខែមិថុនានេះ នេះបើតាមការជូនដំណឹងនៅលើគណនេយ្យហ្វេសបុករបស់លោកយ៉ាងដូច្នេះថា៖

ម្ដាយខ្ញុំបានទៅចោលខ្ញុំហើយ😭😭😭😭😭😭គួររំលឹកផងដែរ ម្តាយរបស់លោកអេ ភូថង ឈ្មោះថាអ្នកស្រី អ៊ុត អន វ័យ៥៨ឆ្នាំ មានជំងឺមហារីកក្បាលធ្ងន់ធ្ងរដំណាក់កាលចុងក្រោយ ទទួលបានការលើកលែងទោសពីព្រះមហាក្សត្រ កាលថ្ងៃទី១៩ ខែមីនា ឆ្នាំ២០២០កន្លងទៅ។

ការលើកលែងទោសនេះ គឺផ្តល់ឱកាសដល់អ្នកស្រី ឆាប់បានចេញពីពន្ធនាគារ និងជួបជុំជាមួយក្រុមគ្រួសារសាច់ញាតិ សម្រាប់ពេលវេលាដែលនៅសេសសល់ចុងក្រោយរបស់គាត់។

Leave a Reply