ក្តុកក្តួលណាស់! ចែអើយខ្ញុំញុាំមិនចូលទេ តែអូននៅតែប្រឹងញុាំឲ្យបងសប្បាយចិត្ត នៅទីបំផុត ប្អូនទៅចោលបងហើយ

ពិតជារឿងមួយដែលគួរឲ្យសោកស្តាយជាទីបំផុត ដែលមនុស្សនៅក្នុងគ្រួសារបានលាចាកលោកទៅ ។ ជាការពិតណាស់គ្មានអ្នកណាម្នាក់ចង់បែកពីមនុស្សដែលខ្លួនស្រលាញ់ មិនថាមិត្ត គ្រួសារ សាច់ញាតិនោះទេ ព្រោះនេះគឺជាទុក្ខយ៉ាងធំធេង រកអ្វីមកកាត់ថ្លៃមិនបាន ហើយក៏ជាការលាគ្នាគ្មានថ្ងៃត្រឡប់វិញ។


ដោយឡែកប្អូនស្រីម្នាក់ ដែលមានឈ្មោះថា Øüñ Dÿ បានលាចាកលោកទៅទាំងវ័យក្មេង ព្រោះតែជំងឺជាច្រើនមុខ ធ្វើឲ្យប្អូនស្រីត្រូវឃ្លាតឆ្ងាញពីបងប្អូន សាច់ញាតិ របស់ខ្លួន។


ជាក់ស្តែងនៅក្នុងគណនីហ្វេសប៊ុកមួយដែលមានឈ្មោះថា ស្រុកភ្នំក្រវាញ ផ្ទះខ្ញុំ បានបង្ហោះសារទាំងទឹកភ្នែក ថា “ប្អូនស្រីរបស់បងជាទីស្រលាញ់អូនទៅបានសុខហើយ បើបងជួយប្អូនតាំងពីរយូរក៍ប្អូនមិនមានថ្ងៃនេះយ៉ាងលឿនយ៉ាងនេះដែលបងខំជួយប្អូនហើយតែបងជួយប្អូនមិនបានបងសុំទោស សូមប្អូនកើតជាតិថ្មីសូមឲ្យអាយុវែង និងមានឪពុក ម្តាយ រស់នៅជាមួយរហូតដល់ធំកុំឲ្យអភ័ព្វដូចជាតិនេះប្អូនស្រីកម្សត់របស់បង”។


ប្អូនខ្ញុំរឹងមាំណាស់ ចែអើយខ្ញុំញាុំមិនចូលទេ អូនញាុំទៅខំប្រឹងតែ ពីរបីស្លាបព្រាទៅ កន្លះម៉ោងក្រោយប្អូនជាហើយ ចាំបងទៅប្រាប់ពេទ្យ ថាបងឲ្យអូនងូតទឹកប្អូនចង់ងូតព្រោះខានងូត១អាទិត្យហើយ ប្អូនក្តៅក្នុងខ្លួនណាស់ តែកន្លះម៉ោងទៀតទេអូនអូននិងជាហើយណាពៅ ខំញាុំទៅ ប្អូនញាុំ ប្អូនខ្ញុំរឹងមាំណាស់ Øüñ Dÿ”។


ទន្ទឹមនឹងនេះ ក៏មានបងប្អូនមិត្តភក្តិជាច្រើនបានចូលរួមរំលែកទុក្ខយ៉ាងក្រៀមក្រំមួយនេះ ដោយបានសរសេររៀបរាប់ថា “វាលឿនពេកហើយខ្ញុំទទួលយកអត់បានទេដឹងអត់ យើងធ្លាប់សន្យាម៉េចខ្លះមួយញុម ពេលខ្លះឈ្លោះគ្នា អន់ចិត្តរាងខ្លួនតែបាត់គ្នាអត់បានទេនឹកគ្នា តែពេលនេះអ្នកលាទៅរហូតហើយ សុំទោសដែលខលមកឪ្យទៅលេងលើកចុងក្រោយតែអត់បានទៅ បើមានជាតិក្រោយសូមឪ្យយើងជាបងប្អូននឹងគ្នាទៀតហើយកុំឪ្យអាយុខ្លីដូចជាតិនេះទៀតណា Øüñ Dÿ”។

យ៉ាងណាមិញចំពោះស្ថានភាពពិតប្រាកដនៃជំងឺរបស់ប្អូនស្រី មិនត្រូវបានម្ចាស់គណនីហ្វេសប៊ុកគាត់បញ្ជាក់ឲ្យបានប្រាកដនោះ គាត់ត្រឹមតែប្រាប់ថា “ប្អូនស្រីរបស់គាត់ឈឺជាច្រើនមុខ”៕

Leave a Reply