រយៈពេលក្រោយនេះ គេបានឮពាក្យចចាមអារ៉ាមពីតារាចម្រៀង ខេម ថាបានចាកចេញពីផលិតកម្មថោនហើយ ។ ការចាកចេញពីទ្រនំចាស់នេះ គឺមានពាក្យល្ហៀងៗនៅក្នុងរង្វង់សិល្បៈថា ខេម នឹងត្រៀមចូលទៅកាន់ផលិតកម្មថ្មីមួយទៀត ដែលកំពុងតែមានប្រជាប្រិយភាព គឺផលិតកម្ម Galaxy Navatra ។
ម្យ៉ាងវិញទៀត ប៉ុន្មានថ្ងៃមកនេះតារាចម្រៀងសំឡេងស្អករូបនេះ ក៏បានបង្ហើបពីការចេញបទចម្រៀងថ្មីរបស់ខ្លួនប៉ុន្មានបទក្នុងពេលខាងមុខផងដែរ ។ យ៉ាងណាក៏ដោយ ក៏មិនទាន់បានបញ្ជាក់នៅឡើយនោះទេថា បទចម្រៀងថ្មីនេះនឹងចេញនៅក្នុងផលិតកម្ម Galaxy Navatra ដូចនឹងការសង្ស័យរបស់មហាជន ឬក៏ផលិតកម្មណាផ្សេងនោះ ។ ដូច្នេះ អ្នកគាំទ្ររង់ចាំអ៊ុតមើលទាំងអស់គ្នា ថាតើទ្រនំថ្មីណាដែលោក ខេម នឹងសម្រេចចិត្តនឹងជ្រក ? សូមទស្សនាវីដេអូខាងក្រោមនេះ
សូមទស្សនាវីដេអូខាងក្រោមនេះ
សូមទស្សនាវីដេអូខាងក្រោមនេះ