ម៉េង កែវពេជ្ជតា ទម្លាយរឿងរ៉ាវដែលឈានអោយខ្លួនធ្លាក់ខ្លួនក្ររហេមរហាមអស់ ២-៣ ឆ្នាំ ការពិតមកពីចឹងសោះ….

នៅមុននេះបន្តិចបើយោងតាមប្រភពហ្វេសប៊ុកអ្នកនាង ម៉េង កែវពេជ្រចិន្តា​បានបង្ហោះសារទម្លាយរឿងពិតថា៖ «ពីដំបូងឡេីយខ្ញុំឡាយនិយាយតែរឿងរបស់ខ្ញុំទេ ស្រាប់តែប្រពន្ធក្រោយ មួង​ ឃីម​ ចូល​មករករឿងខ្ញុំដោយនិ យា យពាក្យចោទប្រកាន់​ និងដេញអោយខ្ញុំស្បថ​ ដូចជាថាក្រោយការលែងលះ​ មួង​ ឃីម​ បានអោយលុយមកខ្ញុំ ៣០​ មុឺនដល្លា​​ តែត្រូវខ្ញុំយកចាយអស់ជាមួយប្រុសក្មេង​ ហេីយនាងនោះបានចោទសួរបន្ថែមក្នុងខមិនថា​ លុ យ​ ១០មុឺនដុល្លានោះអស់ឬនៅ​ ?​

ដែលសំនួរនេះធ្វេីអោយ​មានការ​ចលាចល​ និងកេីតក្តីភ័ណ្ឌច្រលំមួយ​សារទៀតពីមហាជន​ ជាហេតុ​ចាំបាច់ដែលខ្ញុំត្រូវតែបកស្រាយ​ភ្លាមៗក្នង​ពេលនោះ​ ។ បញ្ជាក់​ :​ បេីខ្ញុំបានលុយ
៣០មុឺនពីការលែងលះមែន​ ចាំបាច់អីខ្ញុំត្រូវក្រ​នៅផ្ទះជួល​យ៉ាងលំបាករហេមរហាមអស់ពីរបីឆ្នាំ​ ?​

ក្រៅពីការកេ ងប្រវ័ញ្ចទ្រព្យ​ ទឹកចិត្តហេីយ​ ​ខ្ញុំនៅត្រួវពួកគេលាបពណ៌អស់១០ឆ្នាំតាមរយៈសម្លេងឈ្លោះគ្នាដែលគេរៀបចំអោ យតែឮសម្លេងខ្ញុំជាងគេ​ និងចោទថាខ្ញុំ​ជេប្តី​ ជេម្តាយក្មេក​ ចោទខ្ញុំថាត្រូវប្តីលែងដោយសារខ្ញុំមាន​ប្រុស​ ។ ល។

ដែលផ្ទុយទៅវិញខ្ញុំជាអ្នកលែងគេមុន​ក៏ព្រោះតែប្តីមានស្រី​ខាងក្រៅ​ផង​ យកស្រីបម្រេីក្នុងផ្ទះ​ផង លេងល្បែងជំពាក់គេ​ផង​ និងប្រេីអំពេីហឹង្សា​មកលេីខ្ញុំ ដែលធ្វេីអោយខ្ញុំមិនអាចទ្រាំបាន​ទេីបលែងគាត់ ។

ស្រាប់តែនាងប្រ ធានសមាគមសិល្បៈចនចាន់លក្ខិណាមិនដឹង​កេីត​ទុក្ខមិនសុខចិត្តរឿងអីក៏ចេញមករេីសដាក់ខ្លួន​បង្ហោះសារត្អូញត្អែរហេីយនាំអោយបក្សពួកជេរបញ្ចោរខ្ញុំព្រោងព្រាត​ បន្ទាប់មកនាងនេះក៏បានទៅលូន​ក្រាបលោកជំទាវ​​ពុំ​អោយមកសំពងខ្ញុំ​ និងដោយទាំងមីង​ ហង្សបូរី​ ព្រមទាំងបក្សពួកគាត់ផងដែរចូលមកជួយជេរជួយថែម​ល្បោយយ៉ាងឆ្ងាញ់មាត់បន្ទាប់មក​

មនុស្សម្នាក់រហស្សនាមរាជបុត្រអាសូរ្យកាយដែល​គ្រប់គ្នាស្គាល់ថាពូកែជេរបញ្ចោររដ្ឋាភិបាលកម្ពុជា​ ជេរថ្នាក់ដឹកនាំ​ និងធ្លាប់បានកាត់តសម្តីខ្ញុំកាល​យុទ្ធនាការបោះឆ្នោត ២០១៨​ ធ្វេីអោយគេជេរខ្ញុំទាំងយល់ច្រលំនោះ​ គឺត្រូវមីងបូរី​ និងនាងប្រធានសមាគមសិល្បៈត្រូវរ៉ូវគ្នាល្អូកល្អឺនហេីយអោយបុគ្គលជំនា ញជេរនេះមកប្រឌិតរឿងអង្គុយឡាយជេរបញ្ចោរខ្ញុំយ៉ាងសាហាវអស់ជាច្រេីនថ្ងៃតាមចិត្តវានឹកឃេីញ​ ។

ស្រា ប់តែ ចុងក្រោយនេះ ពួកគេនាំគ្នាដាក់​ពាក្យ ប្តឹងខ្ញុំទៅវិញ​ ? ?សូមបងប្អូនជួយពិចារណាទៅមេីលថា តេីចំ នុ ច ណាដែលខ្ញុំត្រូវគេប្តឹង​ ?.​ តេីនេះជាការបិទសិទ្ធមិនអោយខ្ញុំនិយាយការពិតដែលមួង​ ឃីមធ្វេីបាប​ផ្លូវកាយ​ ផ្លូវចិត្ត​​ និងបានកេងប្រវ័ញ្ច​ទ្រព្យសម្បត្តិខ្ញុំ​ ?.​

ចំណែកអ្នកផ្សេងដែលមិនពាក់ព័ន្ធដូចជា​ អ្នកមីងពុំ​ យាយបូរី​ និងនាងប្រធានសមាគម​សិល្បៈ​ ដែលពួកគេព្រួតគ្នាប្តឹងខ្ញុំច្រេីនយ៉ាងនេះគឺជាការគំរាម​ និងចង់កាច់បំបាក់ខ្ញុំ​ ត្រកូលសិល្បៈខ្ញុំ​មែនទេ​ ?.​

នេះជាការចង់ប្រាប់ថា​ បេីខ្ញុំនៅតែនិយាយទៀត​ គេនឹងប្តឹងផ្តល់អញ្ចឹង​ តេីមែនទេ​ ?បេី គ្រាន់តែខ្ញុំនិយាយដេីម្បីយកភាពស្អាតស្អំអោយខ្លួនឯង​ និងកូនៗខ្ញុំសោះ​ ក៏ត្រូវគេប្តឹងដែរ​ ?​ ចុះដែលពួកគេជេរខ្ញុំដាច់សាច់រាប់មិនអស់នោះ​ មិនខុសទេឬយ៉ាងម៉េច​ ? អយុត្តិធម៌ពេកហេីយ​ ? ? ! ! !ទាំងនេះជារូបថតអីវ៉ាន់ដែលខ្ញុំទទួលបាន​ ក្រោយលែងលះ​ គឺមានតែខោអាវ​ ទូរកញ្ចាស់ៗ​ និងត្រូវរលួយអស់មួយកំណាត់ទូរពេ លផ្ទះលិចទឹក​ ហេីយនិងស្ថានភាពផ្ទះដែលខ្ញុំជួលនៅ »៕

Leave a Reply