ស៊ីអារម្មណ៍ណាស់ Tangmo សុទ្ធតែសាក់រូបបែបនេះនៅជិតកន្លែងពិសេស

ថៃ៖ បច្ចុប្បន្ននេះ ឃើញថា តារាសម្ដែងស្រីដ៏មានប្រជាប្រិយភាព នាង Tangmo Nida កាន់តែមានការតែងខ្លួន ដ៏ស៊ិចស៊ី ជាមួយនឹងស្ទាយ៍ដ៏ទាន់សម័យ ដែលជួយលើកសម្រស់ ឲ្យនៅតែមានភាពវ័យក្មេង បើទោះបីជានាង មានអាយុកាន់តែច្រើន ក៏ដោយ។

មិនត្រឹមតែប៉ុណ្ណោះ កាលពីថ្មីៗនេះ តារាស្រីរូបនេះ ស្រាប់តែមកបង្ហាញខ្លួនសារជាថ្មីម្ដងទៀត ដែលធ្វើឲ្យហ្វេនៗជាច្រើន មានភាពភ្ញាក់ផ្អើលយ៉ាងខ្លាំង ជាមួយនឹងឈុតសម្លៀកបំពាក់របស់នាង ដែលមានបង្ហាញពីភាពស៊ិចស៊ី វាលទ្រូងមួយទំហឹង បង្អួតសាច់សរលោងស្អាត ដែលធ្វើឲ្យអ្នកគាំទ្រ កាន់តែមានភាពពេញចិត្តយ៉ាងខ្លាំង។

លើសពីនេះទៅទៀត អ្វីដែលហ្វេនៗចាប់អារម្មណ៍បំផុតនោះគឺ វាមិនមែនជារូបភាពដែល នាងបង្ហាញពីភាពស៊ិចស៊ីតែម៉្យាងនោះទេ ផ្ទុយទៅវិញ នាងថែមទាំងបង្ហាញពីស្នាមសាក់ រូបផ្កាកូលាបដ៏ស្រស់ស្អាត នៅលើដើមទ្រូងរបស់នាងផ្ទាល់ ដែលមើលទៅពិតជាមានភាពទាក់ទាញយ៉ាងខ្លាំង ធ្វើឲ្យហ្វេនៗមើលសឹងតែមិនដាក់ភ្នែកចំពោះ ភាពស៊ិចស៊ីរបស់នាងមួយនេះ ផងដែរ ៕ សូមទស្សនារូបភាពខាងក្រោម៖

Leave a Reply