រឿងដែរអាក្រក់ បំផុត បងប្អូនស្រីៗ គួរតែដឹង នារីម្នាក់ចែករំលែក បទពិសោធន៍ឈឺចាប់ ឈឺចាប់ អំពីការកែសម្ផស្សនៅលើទម្រង់មុខ ហើយមានផលប៉ះពាល់….

ភ្នំពេញ ៖ ថ្មីៗនេះមាននារីម្នាក់ដែលមានគណនីហ្វេសប៊ុកឈ្មោះថា “ Lor Kimheng ” បានធ្វើការចែករំលែកមេរៀននិងបទ ពិសោធន៍របស់នាងខ្លះៗទៅកាន់មនុស្សស្រីដូចគ្នា អំពីការកែសម្ផស្សនៅលើទម្រង់តើវាមានផលប៉ះពាល់អ្វីខ្លះ។

បាទនេះគឺជាការបង្ហោះទាំងស្រុងរបស់គណនីហ្វេសប៊ុកខាងលើនេះ ដោយនាងបានរៀបរាប់យ៉ាងដូច្នេះថា ៖ “​នេះជាលេីកទីបីសំរាប់ខ្ញុំអ្នកខ្លះគិតថាវាជារឿងធម្មតាដែលគ្រាន់តែ វះ កា ត់ហេីយក៏ហេីយតែអ្វីដែលធ្វេីអោយខ្ញុំពិបាកទទួលយកគឺវាមិនអាចអស់រហូតដល់70%ផងហេីយសំរាប់ករណីមួយនេះគឺធ្ងន់ធ្ងរគួរសមសារធាតុប្រភេទនេះវាអាចបំឡែងកោសិការបស់យេីងអោយខុសប្រក្រតី

សំខាន់ចង្ការមិនអាចដូចដេីម​ចំពោះការចាក់ឈឺតិចបំផុត​ តែវះវិញពិបាកនិយាយហេីយមិនអាចអស់ទៀត​ ចឹងត្រូវវះទៀតបេីសិនធ្វេីទុក​កែដំបូងទទួលស្គាល់ស្អាតតែក្រោយពីណឹងគឺដូចយកកម្មដាក់ខ្លួនចឹង​ ឈឺលេងយាយ

សុំចែករំលែកដល់បងបងរឺអូនៗដែលមានញ្ហាដូចនេះក៏ប្រញាក់យកចេញអោយបានលឿនបំផុតតាមដែលអាចធ្វេីបានប្រយ្នត័ស្តាយក្រោយបំណងល្អពីខ្ញុំអ្នកឆ្លងកាត់ហេីយ ។ បញ្ចាក់គួរជ្រេីសរេីសកន្លែងកែសម្ផស្សដែលមានជំនាញពិតមិនមែនទីតាំងច្រេីននោះទេ​ចាំច្បាស់ចាំលុក ” ៕ ខាងក្រោមនេះជារូបភាពរបស់ប្អូនស្រី សូមទស្សនាទាំងអស់គ្នា ៖

Leave a Reply