ថ្ងៃនេះ តារា២ដួង បាត់បង់សមាជិកគ្រួសារដូចគ្នា! ម្ដាយ ម៉ែនឿន ទទួលមរណភាពមុននេះ

ភ្នំពេញ៖ ប្រិយមិត្តមួយចំនួន ច្បាស់ជាបានដឹងហើយថា តារាសម្ដែងជើងចាស់ អ៊ុំ សក្ខណា ហៅ ម៉ែនឿន ជាតារាស្រីដែលឈានជើងចូលសិល្បៈតាំងពីឆ្នាំ ១៩៨៦មកម្ល៉េះ។ ដោយតារាស្រីរូបនេះ បានប្រើវេលាស្ទើរតែទាំងស្រុង ក្នុងវីស័យសិល្បៈ ហើយបច្ចុប្បន្ន តារាស្រីរូបនេះ ក៏មានជិវភាពមិនសូវជាធូរធាប៉ុន្មានឡើយ។

យ៉ាងណាមិញ តារាស្រីជើងចាស់ ម៉ែនឿន មានសមត្ថភាពអាចសម្ដែងបានយ៉ាងល្អ មិនថាតួអង្គបែបណា ក៏អ្នកស្រីអាចធ្វើបានល្អជានិច្ច។ ហើយ ម៉ែនឿន ក៏មានអ្នកម្ដាយវ័យចាស់ ដែលត្រូវមើលថែទាំផងដែរ។ ដោយអ្នកស្រី តែងតែចំណាយពេលវេលាក្រៅពីការងារសិល្បៈ មកជួយមើលថែម្ដាយជានិច្ច។

ជាក់ស្ដែង មុននេះបន្តិច ក៏បានលឺដំណឹងថា អ្នកម្ដាយជាទីស្រលាញ់ របស់ ម៉ែនឿន បានទទួលមរណភាពហើយ ក្នុងអាយុ ៩៧ឆ្នាំ។ ហើយអ្វីដែលគួរអោយសង្វែគខ្លាំងនោះគឺអ្នកស្រីមិនបានទៅទាន់ដង្ហើមចុងក្រោយម្ដាយនោះទេ។

ក្នុងនោះដែរ ខាង ខ្មែរឡូត យើងក៏សូមចូលរួមរំលែកទុក្ខទៅកាន់គ្រួសារ អ្នកស្រី អ៊ុំ សក្ខណា ផង ដែលបាត់បង់ម្ដាយជាទីស្រលាញ់បែបនេះ៕ សូមទស្សនារូបភាពពខាងក្រោម៖

Leave a Reply