មិនបាច់ឆ្ងល់ទេ តារាប្រុស-ស្រីជួរមុខល្បីៗត្រូវចាប់គូឱ្យសម្ដែងប៉ះគ្នា ព្រោះមូលហេតុនេះ

ខ្សែភាពយន្តថៃល្បីៗភាគច្រើន ជាពិសេសខ្សែភាពយន្តរបស់ប៉ុស្ដិ៍ទូរទស្សន៍លេខ ៣ ថៃ ច្រើនតែជ្រើសរើសយកតួអង្គប្រុស និង តួអង្គស្រីដែលជាតារាល្បីៗលំដាប់ជួរមុខ ចាប់ផ្ទឹមជាគូនឹងគ្នា ហើយស្ទើរតែគ្រប់រឿងឱ្យមានតួអង្គឯកជាតារាល្បីៗប៉ះគ្នា តែងតែទទួលបានការគាំទ្រច្រើនផុសផុលពីទស្សនិកជន ជាពិសេសតួអង្គប្រុស-ស្រីដែលជាគូស្នេហ៍ក្រៅឆាកនឹងគ្នាដូចជា យ៉ាយ៉ា និង ណៈដេត ជាដើម ។

ការចាប់គូឱ្យតារាល្បីៗ សម្ដែងប៉ះគ្នាក្នុងរឿងភាគនីមួយៗ ក្រៅពីទទួលបានការចាប់អារម្មណ៍ខ្លាំងពីទស្សនិកជន ធ្វើឱ្យអ្នកទស្សនាកាន់តែចង់តាមដានសាច់រឿងប្រកបដោយភាពជក់ចិត្ត រំភើបនឹងឈុតឆាកស្នេហា ការឌឺដងគ្នា ទិដ្ឋភាពកម្សត់រវាងតួអង្គប្រុស-ស្រីហើយនោះ ប៉ុស្ដិ៍ទូរទស្សន៍នៅអាចរកអ្នកឧបត្ថម្ភពីការផ្សព្វផ្សាយពាណិជ្ជកម្មផ្សេងៗបានយ៉ាងច្រើនសន្ធឹកសន្ធាប់ និង ងាយស្រួលខ្លាំងថែមទៀត ។

ទន្ទឹមនឹងការតម្រូវឱ្យតារាប្រុស-ស្រីល្បីៗសម្ដែងជាមួយគ្នាញឹកញាប់នេះ ក៏ជំរុញឱ្យពួកគេកាន់តែមានឈ្មោះបោះសំឡេងខ្លាំងឡើង នឹងក្លាយជាគ្រាប់ពេជ្រដ៏សំខាន់ប្រចាំប៉ុស្ដិ៍ទូរទស្សន៍ ក៏ជា Idol ក្នុងដួងចិត្តទស្សនិកជនជាច្រើនផងដែរ ៕

Leave a Reply