អាមេរិកសម្រេចជ្រើសរើស ប្រទេសអាស៊ានមួយ ជាគោលដៅដើម្បីផ្លាស់រោងចក្រចេញពីចិន

សហរដ្ឋអាមេរិក​បាន​សម្រេច​ជ្រើសរើស​ប្រទេស​នៅ​អាស៊ីអាគ្នេយ៍​មួយ គឺ​​ប្រទេស​ឥណ្ឌូនេស៊ី​ដើម្បី​ធ្វើ​ជា​គោល​ដៅ​ក្នុង​ផ្លាស់​ទី​រោងចក្រ​របស់​ខ្លួន​ចេញ​ពី​ប្រទេស​ចិន។ យោង​តាម​សារព័ត៌មាន CNBC ឲ្យ​ដឹងថា ប្រធានាធិបតី​អាមេរិក​លោក​ដូណាល់ ត្រាំ បាន​សម្រេច​ចិត្ត​ផ្លាស់​ទី​រោងចក្រ​ចំនួន ២៧​កន្លែង​ក្នុង​ប្រទេស​ចិន ទៅ​កាន់​ប្រទេស​ឥណ្ឌូនេស៊ី​វិញ។

ជាមួយគ្នា នឹង​មាន​រោងចក្រ​ជា​ច្រើន​បន្ដ​បន្ទាប់​ទៀត​ដែល​នឹង​ផ្លាស់​ទី នៅ​ពេល​ដែល​ប្រធានាធិបតីបានប្រគល់សិទ្ធិអំណាចដល់រដ្ឋមន្រ្តីក្រសួងវិនិយោគ Luhut Binsar Pandjaitan ដើម្បីបញ្ចុះបញ្ចូលក្រុមហ៊ុនអាមេរិកដើម្បីធានាថាការផ្លាស់ប្តូរទីលំនៅទាំងអស់ត្រូវបានកាន់កាប់ដោយប្រទេសឥណ្ឌូនេស៊ី។

ការ​សម្រេច​ចិត្ត​នេះ ត្រូវ​បាន​ធ្វើ​ឡើ​ងក្រោ​ពេល​ដែល​សង្គ្រាម​ពាណិជ្ជកម្ម​រវាង​មហា​អំណាច​ទាំង​ពីរ កាន់​តែ​កើនឡើង​កម្ដៅ​ថែម​ទៀត។ក្រៅពី​នេះ ក្រុមហ៊ុន​អ៊ីរ៉ុប និង​ជប៉ុន​ជា​ច្រើន ក៏​កំពុង​ចូលរួម​ជាមួយ​សហរដ្ឋអាមេរិក ក្នុង​ការ​ចាកចេញ​ពី​ប្រទស​ចិន ដើម្បី​កាត់​បន្ថយ​សង្វាក់​ផ្គត់ផ្គង់​របស់​ពិភពលោក​មក​ពី​ប្រទេស​ចិន។

ប្រភព៖ CNBC ប្រែសម្រួល ៖ sabaynews

Leave a Reply