កំពុងល្បីរឿងមិត្តភក្ដិបែកស្នេហ៍ Taew ចោលជីវិតហាយសូរមួយរយៈ រត់ទៅតាំងសមាធិ…

មួយរយៈនេះ ព័ត៌មានបែកគ្នារវាងគូស្នេហ៍អ្នកសិល្បៈថៃដែលធ្លាប់តែផ្អែមល្ហែមមួយគូគឺតារាស្រី Toey Jarinporn និង លោក Alek Teeradeth បានដើរដល់ទីបញ្ចប់ ដោយសាមីខ្លួនទាំងសងខាងបានចេញមុខបកស្រាយច្បាស់ៗថា ការបែកគ្នាលើកនេះមិនមែនមកពីជនទី ៣ ឡើយ គឺព្រោះតែពួកគេមិនអាចបន្តទៅមុខទៀតបាន ដូច្នេះទើបសម្រេចចិត្តបែកប្ដូរមករាប់អានគ្នាជាមិត្តល្អវិញ ។

ងាកមកតារាស្រី Taew Natapohn ដែលជាមិត្តសម្លាញ់នឹង Toey ក្រោយដំណឹងបែកបាក់របស់មិត្តបានចែកចាយពាសពេញបណ្ដាញសង្គម នាងបែរជាបង្ហោះរូបថតស្លៀកពាក់សស្គុស តាំងសមាធិ ដើម្បីឱ្យចិត្តស្ងប់ស្ងាត់គេចចេញពីសង្គមហាយសូរមួយរយៈ ទៅប្រើប្រាស់ជីវិតសាមញ្ញ សំពះព្រះ បោសសម្អាតទីវត្តអារាម មិនទាក់ទងនឹងសង្គមខាងក្រៅ ។

គួរឱ្យដឹងដែរថា Taew រត់ទៅតាំងសមាធិនេះ គឺបន្ទាប់ពីមានរឿងហេតុកើតឡើងផ្ទួនៗ ដោយនាង និង អតីតមិត្តប្រុស Ton ទើបតែប្រកាសបញ្ចប់ស្នេហ៍ ១៤ ឆ្នាំជាមួយគ្នាផ្អើលអស់អ្នកលេងបណ្ដាញសង្គមមិនប៉ុន្មានផង ពេលនេះមិត្តសម្លាញ់របស់នាង គឺ Toey ក៏ត្រូវចែកផ្លូវជាមួយ Alek ទៀត ៕

Leave a Reply