ស្រលាញ់គ្នាបាន៨ឆ្នាំ ស៊ុក សុភា និយាយបែបនេះ មកកាន់ប្រពន្ធខ្លួន

អូស្រ្តាលី៖ ទោះបីជាឃ្លាតឆ្ងាយពីសិល្បៈ តែ អតីតតារាសម្ដែងប្រុសដ៏មានប្រជាប្រិយភាព លោក ស៊ុក សុភា នៅតែមានការនឹករលឹកពីហ្វេនៗជាច្រើន ចំពោះសមត្ថភាពដ៏ល្អ បន្ទាប់ពីទៅកសាងជីវិតគ្រួសារនៅលើទឹកដីប្រទេសអូស្រ្តាលី ផងដែរ។

មិនត្រឹមតែប៉ុណ្ណោះ បើងាកមកមើលជីវិតឯកជនរបស់លោកវិញ ឃើញថា​ អតីតតារាសម្ដែងរូបនេះ តែងតែបង្ហាញពីសកម្មភាពក្នុងក្រុមគ្រួសារយ៉ាងកក់ក្ដៅ បន្ទាប់ពីបានរៀបការអស់រយៈពេលជាច្រើនឆ្នាំ ជាពិសេស ថែមទាំងបង្ហាញរូបភាពស្វីតៗជាមួយនឹងភរិយាខ្លួន លេងឲ្យហ្វេនៗកាន់តែលួចច្រណែន ពីភាពផ្អែមល្ហែមរបស់ប្ដីប្រពន្ធមួយគូនេះទៀតផង។

លើសពីនេះទៅទៀត ថ្មីៗនេះ លោក ស៊ុក សុភា កាន់តែធ្វើឲ្យហ្វេនៗចាប់អារម្មណ៍ខ្លាំងឡើង បន្ទាប់ពីបានបង្ហោះសារដ៏មានអត្ថន័យមួយ នៅលើបណ្ដាញសង្គមហ៊្វេសប៊ុក ដែលបានរៀបរាប់ពីជីវិតប្ដីប្រពន្ធរបស់លោក និងភរិយា ក្នុងថ្ងៃខួបអាពាហ៍ពិពាហ៍ ៨ ឆ្នាំ ផងដែរ។ ក្នុងនោះដែរ លោកបាននិយាយថា៖

អនុស្សាវរីយ៍ជាច្រើន ដែលពួកយើងបានសាងរួមគ្នា​ រយះពេលជិត ១០ ឆ្នាំកន្លងមកនេះ​ វាគឺជាឆាកជីវិតពិត​ៗ ដែលពួកយើងបានឆ្លងកាត់យ៉ាងស្វិតស្វាញ​រហូតមកដល់សព្វថ្ងៃនេះ​ ហើយបងនៅសង្ឃឹមថា ពួកយើងនឹងកាន់ដៃគ្នាបែបនេះជាមួយគ្នារៀងរហូតដល់ចាស់កោងខ្នងអរគុណគ្រប់យ៉ាងដែលអូនបានធ្វើអ្វីដែលល្អៗមកលើបង​
អរគុណនូវក្តីអាណិតស្រលាញ់រយះពេល ៨ ឆ្នាំនេះ​
អរគុណនូវការគោរព​ ស្រលាញ់​ បារម្ភណ៍ ការយោគយល់​ ការអាធ្យាស្រ័យ​ និងយល់ពីផ្លូវចិត្តរបស់បង​ ។
រីករាយថ្ងៃខួបអាពាហ៍ពិពាហ៍​ ៨ ឆ្នាំ​ អាអូនសម្លាញ់ចិត្តប្ដី​ ជាចុងក្រោយបងចង់​បញ្ជាក់​អូនថា​ ជាតិនេះបងស្រលាញ់តែអូនម្នាក់ (២២/០៦/២០១២ – ២២/០៦/២០២០)

យ៉ាងណាមិញ ក្រោយពេលដែលបានឃើញសារបង្ហោះដ៏ផ្អែមល្ហែម ព្រមទាំងមានអត្ថន័យ ក្នុងជីវិតគ្រួសាររបស់លោកមក បណ្ដាហ្វេនៗជាច្រើន បានចូលមកអបអរចំពោះ ក្ដីសុខដែលមានក្នុងគ្រួសាររបស់លោករយៈពេល ៨ ឆ្នាំមកនេះ និងជូនពរឲ្យលោកព្រមទាំងភរិយា កាន់តែមានសុភមង្គលរហូតទៅ ផងដែរ៕ សូមទស្សនារូបភាពខាងក្រោម៖

Leave a Reply