ហឹរពេក ជូរពេក អត់តម នារីវ័យក្មេងម្នាក់ឈឺក្រពះ ពោះវៀនធ្ងន់ធ្ងរ រហូតសង្គ្រោះលែងបាន

រាល់ជំងឺណាក៏ដោយសុទ្ធតែមានហានីភ័យខ្ពស់ចំពោះអាយុជីវិតប្រសិនបើយើងមិនបានចាប់អារម្មណ៍ខិតខំព្យាបាលឱ្យបានទាន់ពេលវេលា ។ ជាក់ស្តែង ស្ត្រីម្នាក់បានធ្លាក់ខ្លួន ប្រែមុខមាត់ បាក់សម្រស់សឹងមើលមិនស្គាល់ រហូតត្រូវបាត់បង់ជីវិតទាំងនៅក្មេង ដោយសារតែជំងឺក្រពះ ពោះវៀនរ៉ាំរ៉ៃ ។

យោងតាមការបង្ហោះសារដោយមិត្តភក្តិរបស់ស្រ្តីខាងលើបានឱ្យដឹងថា៖ «អ្នកណាឧស្សាហ៍ឈឺក្រពះរលាកពោះវៀនរំារ៉ៃគួររួសរាន់ទៅពេទ្យព្យាបាលលេបថ្នាំស្រួលបួលផង បងប្អូនទាំងអស់គ្នាគួរយកចិត្តទុកដាក់ពីសុខភាពខ្លួនឯងឱ្យមែនទែនកុំប្រហែសកុំបណ្តោយខ្លួនកុំលលេងជាមួយជំងឺឱ្យសោះទោះជំងឺខ្លះវាស្រាលក៏ដោយបើយើងមិនយកចិត្តទុកដាក់ចាំឱ្យវាជាបាត់ដោយខ្លួនឯងវាមិនងាយទេពេលខ្លះពេលយើងគ្រាន់តែធូរបន្តិចយើងគិតថាយើងជាហើយ តែតាមពិតវានៅតែឈឺចឹង ដូច ពិសី ពួកម៉ាក់ខ្ញុំម្នាក់នេះកាលនៅរស់ឈឺក្រពះរលាកពោះវៀនគាត់ឈឺរហូតរ៉ាំរៃៗនៅនឹងពេលរៀងធូរគាត់ចាប់ផ្តើមញ៉ាំហិលញ៉ាំ ស្រាបៀរញ៉ាំនេះ ញ៉ាំនោះ មិនតមជំងឺរើលាប់ឡើងវិញមិនតិចដងទេ ពិនិត្យលេបថ្នាំព្យាបាលចុះឡើងឈឺជាៗ ចុងក្រោយទៅជាធ្ងន់ធ្ងរជួយលែងបាន»

នារីដែលអះអាងថាជាមិត្តនារីដែលស្លាប់ទៅនោះរៀបទៀតថា ៖ «ខ្ញុំបាត់គាត់ខានឃើញមុខប្រហែលកន្លះឆ្នាំស្មានតែទៅនៅចិនបាត់ហើយ ហ៊ឺម តាមពិតគ្នាទៅដេកឈឺតឺតៗនៅពេទ្យអត់សូវមានអ្នកដឹងទេ ខ្ញុំសោកស្តាយខ្លាំងណាស់ហេតុអីទៅលឿនដល់ចឹងពួកម៉ាក់អើយពួកម៉ាក់ សូមឱ្យពួកម៉ាក់ទៅឱ្យបានសុខពួកម៉ាក់ជាមនុស្សល្អពួកម៉ាក់នឹងមានជីវិតដ៏ល្អនៅជាតិថ្មី ពេលខ្ញុំមើលរូបម្តងៗខ្ញុំរន្ធត់ចិត្តមិនបាត់ទេទទួលយកមិនបានទេ ប្រហែលមួយរយះមុនបានឆាតមួយគ្នាដែរថាពេលមកដល់ខ្មែរឱ្យឆាតប្រាប់ខ្ញុំទៅជួបដល់ពេលម្សិលមិញគេរ៉ៃលុយគ្នាគេប្រាប់ថារ៉ៃឱ្យអាពិសីអាពិសីមកដល់ខ្មែរហើយខ្ញុំក៏ជូន ៥០$ ស្មានថារៃយកលុយទៅព្យាបាលតាមពិតរៃយកទុក…😭 ដល់ល្ងាចបងស្រីខ្ញុំឆាតមកថា ពិសី ទៅហើយ😭 មនុស្សពេលនៅរស់ស្រស់ស្អាតណាស់តែពេលធ្លាក់ខ្លួនឈឺមើលឡើងមិនស្គាល់»

យ៉ាងណាមិញ ខាងក្រោមនេះជាវីដេអូមួយខែចុងក្រោយរបស់ស្រ្តីដែលបាត់បង់ជីវិតខាងលើ ដែលបង្កប់ដោយភាពសោកសៅជាទីបំផុតជាមួយសារថា៖ «My feel so sad now everyday only stay in hospital 🏥 នឹកផ្ទះនឹកអ្នកមានគុណចង់ត្រលប់ទៅប្រទេសវិញ»

Leave a Reply