ទេព បូ​ព្រឹក្ស ខឹងញ័រសាច់ ពន្លះ​Vid Cooler​គ្មាន​ប្រណី និង​ទម្លាយ​ពី​មូលហេតុ​ចេញពី​ហង្ស​មាស

ភ្នំពេញ ៖ ដោយ​អត់ទ្រាំ​ពុំបាន​នឹង​Vid Cooler ដែល​ទាញ​យក​បញ្ហា​ផ្ទាល់ខ្លួន ​ភ្ជាប់​ជាមួយ​ផលិតកម្ម​ហង្ស​មាស​នោះ កញ្ញា​ទេព បូ​ព្រឹក្ស ខឹងញ័រសាច់ បាន​ចេញ​ពន្លះ​តារា​រ៉េ​ប​នេះ​ គ្មាន​ប្រណី និង​បាន​ទម្លាយ​ពី​មូលហេតុ​នៃ​ការ​ចាកចេញ​ពី​ផលិតកម្ម​ដ៏​ធំ​នេះ​ផង​ដែរ។

ការ​ផ្ទុះ​ប្រតិកម្ម​នេះ ធ្វើឡើង​នៅ​យប់​រំលង​អធ្រាត្រ​ឈាន​ចូល​ថ្ងៃ​ទី​២២ ខែ​មិថុនា ឆ្នាំ​២០២០ ​នៅ​ក្នុង​ការ​ឡាយ​របស់​តារា​ចម្រៀង ងួន ចាន់​ដេវីត ហើយ​ត្រូវ​ទេព បូ​ព្រឹក្ស និយាយ​នៅ​ក្បែរ​នោះ ប្រើ​សំឡេង​ដ៏​មានអំណាច​របស់​ខ្លួន​បក​ស្រាយ ដោយ​មិន​ចេញមុខ​លើ​ទូរ​សព្ទ ដើម្បី​ជម្រះ​បញ្ហា​នោះ។

កញ្ញា​ទេព បូ​ព្រឹក និយាយ​ខ្លាំងៗ​ទៅកាន់​Vid Cooler ដែល​ខ្លួន​ធ្លាប់​ហៅ​បង ឥឡូវ​ហៅ​ហែង​ពេញៗ​មាត់​នោះ ថា កុំ​ទាញ​យក​រឿង​ផលិតកម្ម​ហង្ស​មាស​ផ្សារភ្ជាប់​ជាមួយ​រឿង​របស់​ខ្លួន​ កាល​ដែល​គេ​ថា Vid Cooler​ជា​កម្ទេច​​​នោះ មិនមែន​ថា​ឲ្យ​ផលិតកម្ម​នោះ​ទេ ថា​ត្រឹម​បុគ្គល​ប៉ុណ្ណោះ។

កញ្ញា​បន្ត​ថា សម្រាប់​ផលិតកម្ម​ហង្ស​មាស កញ្ញា​រួម​នឹង ដេវីត មិនដែល​បំភ្លេច​គុណ មិនដែល​បំភ្លេច​កំណើត​នោះទេ ព្រោះ​ពួកខ្លួន​មានកំណើត​ដោយសារ​ផលិតកម្ម​មួយ​នេះ ហើយក៏​មិនដែល​បំភ្លេច​អ្នកមានគុណ​នៅ​ទីនោះ​របស់​ខ្លួន​ដែរ គ្រាន់តែ​ពួក​ខ្លួន​មិនមែន​ជា​មនុស្ស​Drama​ត្រូវ​សម្ដែង​លើ​ហ្វេ​ស​ប៊ុ​ក​ប៉ុណ្ណោះ។

ជាមួយ​គ្នា​នេះ ​អ្នក​នាង​ បាន​ដៀល​Vid Coolerនូវ​ពាក្យពេចន៍​ជា​ច្រើន​ទៀត ​ដូច​ជា​ច្រៀង​មិន​កើត ​ស្ដាប់​មិន​បាន កុំ​មក​ចង់​ទម្លាក់​diss track ជាដើម ​គ្មាន​គីឡូ​ទេ សូម្បី​កូនក្មេង​ទើប​ចេះ​រ៉េប ​ក៏​មិន​ឈ្នះ​គេ​ផង។

ចំពោះ​មូលហេតុ​នៃ​ការ​ចាកចេញ​ពី​ផលិតកម្ម​នេះ ទេព បូ​ព្រឹក្ស បាន​បញ្ជាក់​ថា ដោយសារ​មាន​មនុស្ស​មួយ​ចំនួន​ជ្រក​ក្រោម​ផលិត​កម្ម​នេះ តាម​ចាក់រុក​ឆ្កឹះឆ្កៀល ដូចជា​ធុន​Vid Cooler​ជាដើម​នោះ ដោយ​មិនមែន​ការដេញចេញ​ណាមួយ​ឡើយ។

គួរ​បញ្ជាក់​ថា កាលពី​យប់​ថ្ងៃទី​២១ ខែមិថុនា ឆ្នាំ​២០២០​នេះ Vid Cooler បាន​ឡាយ​វីដេអូ​ធ្វើការ​បកស្រាយ​ទៅកាន់​តារា​ចម្រៀង​ងួន ចាន់​ដេវីត និង​បញ្ជាក់​ថា លោក​កំពុងតែ​រស់នៅ​យ៉ាង​សុខសាន្ត​ជាមួយ​នឹង​ផលិតកម្ម​ហង្សមាស មាន​អ្វី​គ្រប់យ៉ាង​ក៏ដោយ​សារ​ផលិត​កម្ម​នេះ។

លោក​ថា លោក​មិនមែន​កម្ទេច​ទេ នៅ​ទីនេះ​គេ​ឲ្យ​តម្លៃ​លោក​ណាស់ ហើយ​បើ​កន្លែង​ហ្មឹ​ង​កម្ទេច​មែន មិន​មែន​មនុស្ស​គ្រប់គ្នា មនុស្ស​រាប់​ម៉ឺន​នាក់​គេ​ដាក់ពាក្យ​ប្រឡង​ចូល​នោះទេ​។ ដោយឡែក​កញ្ញា​ទេព បូ​ព្រឹក្ស បាន​បញ្ជាក់​ច្បាស់​ហើយ​ថា គេ​មិនបាន​ថា​ឲ្យ​ផលិតកម្ម​កម្ទេច​នោះទេ គេ​ថា​ឲ្យ​បុគ្គល​Vid Cooler​ខ្លួនឯង​ប៉ុណ្ណោះ កុំ​ពាក់ព័ន្ធ​នឹង​ផលិតកម្ម៕ សូមទស្សនាវីដេអូខាងក្រោមនេះ


សូមទស្សនាវីដេអូខាងក្រោមនេះ

សូមទស្សនាវីដេអូខាងក្រោមនេះ

Leave a Reply