រន្ធត់ចិត្ត! ឪពុកខាត់ សុឃីម ស្លាប់មុននេះ ខណៈគ្មានបញ្ចេញសញ្ញាឲ្យកូនចៅ បានដឹងបន្តិច

ភ្នំពេញ៖ នាមុននេះបន្តិច អ្នកនាង ខាត់ សុឃីម បានបង្កភាពភ្ញាក់ផ្អើលខ្លាំងណាស់ តាមរយៈការប្ដូរប្រូហ្វាល់ហ្វេសប៊ុក ពណ៌ខ្មៅ ធ្វើឲ្យហ្វេនៗបារម្មខ្លាំងណាស់ ដោយបង្ហាញថា រូបនាង កំពុងជួបទុក្ខធំ ឪពុកបានទទួលមរណភាពចោលហើយ។

តាមរយៈការបង្ហោះនេះដែរ តារាស្រីរូបនេះ បានអមមកជាមួយសារថា៖ លាហើយពុក ក្នុងនោះដែរ ក៏មានប្រិយមិត្តជាច្រើន បានចូលរួមបង្ហោះសាររំលែកទុក្ខគ្រប់គ្នា ព្រោះរឿងរ៉ាវកើតឡើងលឿនពេក មិនបានបញ្ចេញសញ្ញា ឲ្យកូនចៅដឹងបន្តិចសោះ សឹងមិនអាចទទួលយកបាន។

រីឯ ពត៌មានលំអិតនៃការបាត់បង់ លោកឪពុក ខាត់ សុឃីម និងមិនទាន់មានរូបថត ឬអ្វីពាក់ព័ន្ធច្រើននោះទេ មានតែចាំតាមដានបន្តទៀត ជាមួយ ខ្មែរឡូត ទាំងអស់គ្នា៕

Leave a Reply