មហាជនភាគច្រើន ច្បាស់ជាស្គាល់ ជាក់ជាមិនខាន សុខ ពិសី ដែលជាតារាចម្រៀងដ៏ល្បី និងមានប្រជាប្រិយខ្លាំងមួយរូប ប្រចាំផលិតកម្ម សាន់ដេ។ បទជាច្រើនរបស់តារារូបស្រស់ម្នាក់នេះ នៅតែដក់ជាប់អារម្មណ៍អ្នកស្តាប់ មិនចេះធុញទ្រាន់ និងជិនណាយ មកទល់ពេលនេះ។
បទទាំងនោះមានដូចជាបទ ” នឹកតែមិនអាចជួប”, “នឹកបងស្ទើរដាច់ខ្យល់”, “ចង់ទៅកន្លែងមួយដែលគ្មានមនុស្សនៅ”, “ហេតុអី្វយកអូនលេងសើច”, “ដើរចេញដេីម្បីសេរីភាពបង” ព្រមទាំងនៅមានបទពីរោះៗជាច្រើនទៀត ដែលមិនអាចលើកយកមករៀបរាប់អស់។
ចំណែកម្សិលមិញនេះ នាថ្ងៃទី ២១ ខែមិថុនា ឆ្នាំ ២០២០ សុខ ពិសី បានជូនលោកឪពុករបស់ខ្លួនទៅពិសារអាហារនៅជាយក្រុង ក៏ឆ្លៀតច្រៀងចម្រៀងរួមគ្នា១បទយ៉ាងពីរោះថែមទៀត ហើយនេះគឺជាលើកទី១ហើយ ដែល សុខ ពិសី បានចម្រៀងជាមួយឪពុករបស់ខ្លួនបែបនេះ។ ដើម្បីជ្រាប កាន់តែច្បាស់បន្ថែមទៀត សូមទស្សនាទាំងអស់គ្នា ៖
សូមទស្សនាវីដេអូទាំងអស់គ្នា ៖